មន្រ្តីបសុពេទ្យខេត្តតាកែវ អំពានាវដល់បងប្អូនប្រជាពលរដ្ឋដែលចញ្ចឹមគោ ក្របី សូមនាំមកចាក់វ៉ាក់សាំងការពារជំងឺសារទឹកនិងអុតក្ដាម
ព័ត៌មានជាតិ
77

ខេត្តតាកែវ៖ រដូវវស្សាចូលមកដល់ មន្រ្តីជំនាញបសុពេទ្យខេត្តតាកែវ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាកសិករដែលមានចញ្ចឹមគោឬក្រី សូមនាំសត្វគោក្របីមកចាក់វ៉ាក់សាំងការពារជំងឺសារទឹកនិងជំងឺអុតក្លាម ដែលមន្រ្តីជំនាញបសុព្យាបាលបានធ្វើការចុះចាក់ទៅគ្រប់ឃុំសង្កាត់នៅទាំងខេត្តតាកែវ។

ថ្លែងនៅក្នុងឱកាសចុះចាក់ថ្នាំបង្ការចំងឺសារទឹក និងជំងឺអុតក្ដាមលើគោ ក្របIរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំរាមអណ្ដើក ស្រុកកីរីវង់ នៅថ្ងៃសុក្រទី ២ ខែ សីហា ឆ្នាំ ២០២៤នេះ លោក ថៃ លី ប្រធានការរិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់នេសាទខេត្តតាកែវ បានថ្លែងថា មន្រ្តីជំនាញបសុព្យាបាលបានចាប់ផ្ដើមយុទ្ធនាការចុះចាក់វ៉ាក់សាំងគោក្របីរបស់បងប្អូនប្រជាពលរដ្ឋចាប់ពីថ្ងៃនេះតទៅ ដោយចាប់ផ្ដើមពីឃុំរាមអណ្ដើកស្រុកគីវីវង់មុនគេ ដោយមានឯកឧត្តមអភិបាលខេត្តតាកែវបានចូលរួមជាកិត្តិយស។ យុទ្ធនាការចាក់វ៉ាក់សាំងជំងឺសារទឹកនិងជំងឺអុតក្ដាមនេះគឺធ្វើយ៉ាងណាចាក់គោ ក្របី អោយបានចំនួន៩០ភាគរយ នៃគោក្របីរបស់បងប្អូនប្រជាកសិករនៅក្នុងខេត្តតាកែវដែលមានចំនួនប្រមាណ២៧ម៉ឺនក្បាល។

លោក ថៃ លី បានមានប្រសាសន៍បន្តថា កាលពីឆ្នាំកន្លងទៅមានករណីយ៍ជំងឺអុតក្ដាមឬសារទឹកកើតលើគោ ក្របី របស់បងប្អូនប្រជាកសិករយើង ដូច្នោះដើម្បីការពារជំងឺនេះកុំអោយឆ្លងបន្តទៀតដល់គោក្របី សូមបងប្អូនប្រជាកសិករដែលមានចញ្ចឹមគោ ក្របី សូមនាំមកចាក់វ់ាក់សាំងការពារជំងឺសារទឹកនិងជំងឺអុតក្ដាម ដោយឥតគិតថ្លៃ។

ថ្លែងនៅក្នុងឱកាសនោះផងដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលចញ្ចឹមគោ ក្របី សូមនាំគោក្របីមកចាក់ការពារជំងឺសារទឹកនិងជំងឺអុតក្ដាម ដែលមន្រ្តីជំនាញបសុពេទ្យបានរៀបចំចាក់ជូនដោយឥតគិតថ្លៃ ហើយរដូវនេះជារដូវវស្សានិងមានទឹកឡើង ដូច្នោះសូមបងប្អូនប្រជាកសិករនាំគោក្របីរបស់ខ្លួនទៅកន្លែងទីទូលមានសុវត្ថិភាព ជៀសវាងមានគ្រោះថ្នាក់ដល់គោក្របីដែលយើងចញ្ចឹម៕


Telegram