ព្រែកជីកហ្វូណនតេជោ នឹងផ្តល់ប្រយោជន៍យ៉ាងណាខ្លះសម្រាប់សង្គមកម្ពុជា?
ព័ត៌មានជាតិ
129

ចេញផ្សាយ ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២៤

សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីជាអ្នកផ្តើមគំនិតលើគម្រោងព្រែកជីហ្វូណនតេជោ បានលើកបង្ហាញអំពីផលប្រយោជន៍សំខាន់ចំនួន៤ នៃព្រែកជីហ្វូណនតេជោ ថា៖

-ផលប្រយោជន៍ទី១ គឺ ព្រែកជីហ្វូណនតេជោជាផ្លូវដឹកជញ្ជូនក្នុងស្រុកដ៏សំខាន់តភ្ជាប់ទៅសមុទ្រ ដែលមានកម្រៃសេវាដឹកជញ្ជូនទាប។ ជាផ្លូវដឹកជញ្ជូនប្រទាក់ក្រឡារវាងផ្លូវគោកនិងផ្លូវទឹក ដែលទាក់ទាញអ្នកវិនិយោគអោយមកធ្វើធុរៈកិច្ច។

-ផលប្រយោជន៍ទី២ គឺព្រែកជីហ្វូណនតេជោនឹងក្លាយទៅជាប្រព័ន្ធស្រោចស្រពនៅតំបន់ទិសនិរតីនៃកម្ពុជា ដែលមានខេត្តកណ្តាល តាកែវ កំពត និង កែប ឆ្លើយតបការខ្វះទឹក ហើយផ្តល់លទ្ធភាពអោយកសិករអាចធ្វើស្រែបានពី២ទៅ៣ដងក្នុង១ឆ្នាំ។

-ផលប្រយោជន៍ទី៣ គឺ. ព្រែកជីហ្វូណនតេជោ នឹងជួយរំដោះទឹកជំនន់នៅទិសនិរតីនៃកម្ពុជា ។

-ផលប្រយោជន៍ទី៤ គឺ ព្រែកជីហ្វូណនតេជោ នឹង ជួយបង្កើតវារីវប្បកម្មកាន់តែប្រសើរ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីបានលើកបង្ហាញអំពីផលប្រយោជន៍របស់ព្រែកជីហ្វូណនតេជោ ថាបានបង្កើតផ្លូវទឹកមួយបញ្ជៀសទឹកពីស្ទឹងព្រែកត្នោតដែលកន្លងមកបានធ្វើអោយមានជំនន់ភាគខាងខាងលិចក្រុងភ្នំពេញ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកអំពីផលប្រយោជន៍របស់ព្រែកជីហ្វូណនតេជោ ថាបានបង្កើតឧត្តមភាពនៃការប្រកួតប្រជែងនៃការនាំចេញនៅលើឆាកអន្តរជាតិ តាមរយះកម្រៃដឹកជញ្ជូនទាបហើយលឿនដោយមិនឆ្លងកាត់ប្រទេសវៀតណាម។

ទន្ទឹមនេះទៀត លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបង្ហាញអំពីផលប្រយោជន៍របស់ព្រែកជីហ្វូណនតេជោ ថាបានបង្កើតសក្កានុពលផ្នែកទេសចរណ៍នៅតាមដងព្រែក។

សូមបញ្ជាក់ថា គម្រោងព្រែកជីហ្វូណនតេជោដែលប្រវែង ១៨០គីឡូម៉ែត្រ កាត់ខេត្តកណ្តាល តាកែវ កំពត និង កែប ឆ្ពោះទៅសមុទ្រ មានមាត់លើ១០០ម៉ែត្រ បាតក្រោម៨០ម៉ែត្រ និងជម្រៅ៥,៤ម៉ែត្រ គ្រោងចំណាយទុនវិនិយោគ១,៧ពាន់លានដុល្លារ និងរយះពេលសាងសង់៤ឆ្នាំ ៕ប្រភពផេកក្រសួងព័ត៍មាន


Telegram