សាខា ក.ប.ប. ខេត្តតាកែវ និងខេត្តរតនគិរី ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ ឃើញងៀតបបែលមានសារជាតិគីមីបូរ៉ាក់ (Borax)
សន្តិសុខសង្គម
133

នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវ និងខេត្តរតនគិរី ចំណុះឱ្យអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានបន្តអនុវត្តនូវតួនាទីនិងភារកិច្ចស្នូលរបស់ខ្លួន ដោយចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទនៅលើទីផ្សារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសទំនិញហូបចុក។

ជាក់ស្តែងនៅថ្ងៃដដែលនេះ មន្ត្រីយើងបានធ្វើតេស្តបឋមលើសំណាកគំរូម្ហូបអាហារសរុបចំនួន ១០គំរូ ដើម្បីពិនិត្យក្រែងមានវត្តមានសារធាតុគីមីហាមឃាត់ដែលនាំឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ។ តាមលទ្ធផលបញ្ជាក់ដោយមន្ត្រីជំនាញ ក្នុងចំណោមសំណាកគំរូទាំងនោះ មានគំរូ ងៀតបបែលចំនួន១គំរូ ស្មើនឹង ១.៤គីឡូក្រាម មានវត្តមានសារធាតុគីមីបូរ៉ាក់ (Borax)។ ដូចនេះមន្ត្រីយើងបានដកហូត និងបន្តនីតិវិធីជាធរមាន។ យ៉ាងណាមិញ មន្ត្រីយើងពុំបានរកឃើញទំនិញហួសកាលបរិច្ឆេទ ឬពុំមានអនុលោមភាពផ្សេងទៀតនោះទេ៕


Telegram