ស្រុកបាទី៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវីធីពីឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានបញ្ជាកម្លាំងជំនាញផ្នែកប្រឆាំងបទល្មេីសគ្រឿងញៀន ធ្វើការចុះល្បាតតាមភូមិសាស្ត្រស្រុកបាទី មកដល់ចំណុចភូមិពត់សរ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវបានប្រទះឃើញជនសង្ស័យចំនួន ០៣នាក់ ឃាត់ខ្លួនសួរនាំឆែកឆេរ ឃើញម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន ខុសច្បាប់ ចំនួន ០៥កញ្ចប់ដែលមានៈ
១. ឈ្មោះ ស៊យ តុលា ភេទប្រុស អាយុ ៣៨ឆ្នាំ ជាមុខសញ្ញាជួញដូរ និងប្រេីប្រាស់គ្រឿងញៀនខុសច្បាប់ ។ ដកហូតបានក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀនខុសច្បាប់ចំនួន០៥កញ្ចប់ និង ទូរស័ព្ទចំនួន ០២គ្រឿង ម៉ូតូចំនួន០១គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង និងឧបករណ៌ប្រេីប្រាស់គ្រឿងញៀនមួយចំនួន ។
២. ឈ្មោះ គង់ កេង ភេទប្រុស អាយុ ១៧ឆ្នាំ ជាមុខសញ្ញា ប្រេីប្រាស់គ្រឿងញៀនខុសច្បាប់។
៣. ឈ្មោះ ហុន នីតា អាយុ ១៧ ឆ្នាំ ជាមុខសញ្ញាប្រេីប្រាស់គ្រឿងញៀនខុសច្បាប់។
ជនសង្ស័យទាំង ៣នាក់ខាងលើស្នាក់នៅក្នុងភូមិពត់សរ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ៕
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕