បង្រ្កាបក្រុមក្មេងទំនើង បង្ហោះម៉ូតូ និងកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បង្កសំឡេងរំខាន បាត់បង់សណ្តាប់ធ្នាប់សាធារណៈ ចំនួន២៣គ្រឿង
ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ ខណ្ឌដូនពេញ បានធ្វើការបង្រ្កាបក្រុមក្មេងទំនើង ដែលបានយកម៉ូតូទៅកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស និងបង្ហោះម៉ូតូ បង្កសំឡេងរំខាន បាត់បង់សណ្តាប់ធ្នាប់សាធារណៈ ចំនួន២៣គ្រឿង៖
១. ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ចំនួន០៣គ្រឿង។
២. ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ចំនួន០៣គ្រឿង។
៣. ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ចំនួន១៤គ្រឿង។
៤. ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ចំនួន០៤គ្រឿង។
បច្ចុប្បន្នមម៉ូតូខាងលើ សមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចំណែកអ្នកបេីកបរម៉ូតូ កម្លាំងជំនាញបានកោះហៅអាណាព្យាបាលមកធ្វេីលិខិតធានា និងបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕