អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា តម្លៃសេវាសម្រាប់អាជីវកម្មនានា គឺអនុវត្តតាំងពីអំឡុងឆ្នាំ២០១២មកម្ល៉េះ និងពុំមានការតម្លើងតម្លៃណាមួយឡើយ ក្នុងនោះតម្លៃមួយចំនួនទៀតសោត ក៏បានកែសម្រួលបន្ថយផងដែរ ...
សន្តិសុខសង្គម
154

ខេត្តសៀមរាប ៖ យោងតាមផេកផ្លូវការរបស់ អាជ្ញាធរជាតិអប្សរា បានបង្ហោះនៅវេលាម៉ោង ៦យប់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបអំពីការផ្សព្វផ្សាយ និងការពិភាក្សានៅតាមបណ្តាញសង្គមមួយចំនួនពាក់ព័ន្ធនឹងតម្លៃសេវាថតវីដេអូ និងរូបភាពរបស់អាជ្ញាធរជាតិអប្សរា ដោយបានលើកឡើងថាមានតម្លៃថ្លៃជាដើម។

ករណីនេះ អាជ្ញាធរជាតិអប្សរាសូមបញ្ជាក់ជូនសាធារណជន មេត្តាជ្រាបដូចខាងក្រោម៖

ក្នុងនោះ អាជ្ញាធរជាតិអប្សរា ក៏បានចូលទៅខមមិន បន្ថែមថា សូមបញ្ជាក់ជូនថា ៖

១. រាល់ការថតផ្សព្វផ្សាយទាំងវីដេអូនិងរូបសន្លឹក ពុំមានបង់សេវាឬដាក់ពាក្យនោះទេ។ បងប្អូនមានការយល់ច្រឡំថា ការផ្សព្វផ្សាយគ្រប់ទម្រង់ត្រូវបង់ប្រាក់។ យើងពុំតម្រូវឲ្យបង់ប្រាក់នោះទេ។

២. ការដែលត្រូវបង់ប្រាក់គឺសំដៅលើការថតទៅរកប្រាក់ចំណេញ ដែលហៅថា ការថតរូបភាពបែបអាជីវកម្ម។ នៅកន្លែងដទៃ ក៏គេតម្រូវឲ្យបង់ប្រាក់ដែរ។

៣. ប្រភេទសេវាក៏មានជម្រើស ប្រសិនបើអ្នកត្រូវការប្រើសេវា នោះអ្នកមាន៤ជម្រើសត្រូវជ្រើស ហើយជម្រើសនីមួយៗមានតម្លៃផ្សេងៗគ្នា។ អ្នកត្រូវការប្រើសេវា អាចជ្រើសរើសសេវាដែលស្រមតាមតម្រូវការខ្លួនឯង។

៤. ប្រាក់ចំណូលពីផ្នែកនេះ គឺចូលជាថវិការដ្ឋ ព្រោះត្រូវបង់ចូលគណនីក្នុងធនាគារជាតិ។

ចំពោះប្រភេទអាជីវកម្មទាំងនេះ គឺធុរជនគេដឹងច្បាស់ណាស់ថា គួរចំណាយឬមិនចំណាយ ព្រោះអ្វីដែលសំខាន់គឺគេថតដើម្បីរកប្រាក់ចំណេញ។ ធុរជនប្រើសេវានេះដើម្បីរកប្រាក់ចំណេញ ៕


Telegram