នោះរថយន្តដឹកសំពីងសំពោងខុសលក្ខណៈបច្ចេកទេសធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈចាប់ពីពេលនេះទៅត្រូវអនុវត្តច្បាប់ហើយ
សេចក្តីប្រកាសព័ត៌មាន!
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាប ពាក់ព័ន្ធទៅនឹងរថយន្តដឹកសំពីងសំពោងខុសលក្ខណៈបច្ចេកទេសធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានមន្រ្តីជំនាញអនុវត្តដូចខាងក្រោម៖
១-មន្រ្តីអនុវត្តច្បាប់ចរាចរណ៍ អនុវត្តទៅតាមគោលការណ៍ច្បាប់ចរាចរណ៍ ធ្វើយ៉ាងណាឱ្យការដឹកជញ្ជូនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក។
២-ចំពោះអ្នកដែលមករារាំង ឬទាមទារប្រឆាំងការអនុវត្តច្បាប់ចរាចរណ៍ នឹងត្រូវអនុវត្តទៅតាមនីតិវិធីច្បាប់។
អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបជាព័ត៌មាន និងអ្នកពាក់ព័ន្ធសូមដកខ្លួនជាបន្ទាន់!!