ទំនិញនិងម្ហូបអាហារខូចគុណភាពត្រូវបានមន្រ្តីជំនាញ ក.ប.ប. រកឃើញ និងអប់រំផ្សព្វផ្សាយជូនអាជីវកឱ្យបានយល់ពីច្បាប់ និងបទប្បញ្ញតិ្តពាក់ព័ន្ធសុវត្ថិភាពម្ហូបអាហារ រួមទាំងការទុកដាក់ឱ្យបានត្រឹមត្រូវ
សន្តិសុខសង្គម
139

នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ មន្រ្តីជំនាញ ក.ប.ប. ផ្នែកម្ហូបអាហារសាខាខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តស្វាយរៀង ខេត្តស្ទឹងត្រែង និងខេត្តឧត្តរមានជ័យ ក្រោមកិច្ចសហការជាមួយមន្រ្តីមានសមត្ថកិច្ចចុះត្រួតពិនិត្យទីផ្សារដើម្បីស្វែករកទំនិញនិងម្ហូបអាហារដែលមានហានិភ័យខ្ពស់ដល់សុខភាពអ្នកប្រើប្រាស់ ទប់ស្កាត់នូវរាល់ទំនិញពុំមានអនុលោមភាព ពោលគឺផ្ទុកសារធាតុគីមីហាមខាត់ ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ដោយក្នុងនោះមន្រ្តីជំនាញបានស្រង់សំណាកគំរូចំនួន ៥៣ប្រភេទ មកធ្វើការពិសោធន៍រកសារធាតុគីមីដែលនាំឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។

ជាលទ្ធផលមន្រ្តីជំនាញដកហូតទំនិញខូចគុណភាពចំនួន ៣៣.៤០គីឡូក្រាមមកកម្ទេចោល និងធ្វើការណែនាំ អប់រំដល់អាជីវករ ព្រមទាំងបិទស្លាកបង្ហាញពីសុវត្ថិភាពម្ហូបអាហារជូនដល់ប្រជាពលរដ្ឋក្នុងផ្សារនោះផងដែរ។


Telegram