កំលាំងនគរបាល​​ព្រហ្ម​ទណ្ឌ​ខេត្ត​កំពង់ស្ពឺ​ ស្រាវជ្រាវ​ប​ង្រ្កាប​មុខស​ញ្ញា​ក្រុ​មក្មេងទំនេីងដែលធ្វេីសកម្មភាពកាប់គ្នានៅស្ថានីយ៍ប្រេងPtt នាយប់ថ្ងៃ​ ៥ សីហា ២០២៤
សន្តិសុខសង្គម
138

ខេត្តកំពង់ស្ពឺ៖ នេះបើយោងតាមផេកស្នងការខេត្តកំពង់ស្ពឺ យោងតាម​បណ្ដឹង​និងកាមេរ៉ា​សុវត្ថិភាព​ បានបង្ហាញ​ថានាយប់ថៃ្ងទី០៥​ ខែសីហា​ ឆ្នាំ​២០២៤​ មានក្រុម​ជន​ស​ង្ស័យ​មិនស្គាល់អត្ដសញ្ញាណមួយក្រុមបានបេីកឆាកប្រយុទ្ធដេ​ញកាប់ទៅភាគីម្ខាងទៀតដែលកំពុងតែអង្គុយនៅក្នុងស្ថា​នីយ៍ប្រេង​ឥន្ធនៈ​Ptt នៅថ្នល់ទទឹង​ ដោយបានដេញកាប់ដោយកាំបិតផ្គាក់ជាច្រេីនដេីម​ និងបានកាប់បំផ្លិចបំផ្លាញម៉ូតូភាគីម្ខាងទៀត​ចំនួន០៤​គ្រឿង​ រួចគេចខ្លួនបាត់​ ។

ដោយបានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ​ ឃឹម​

សុកខៃ​ ស្នងការ​នគរបាល​ខេត្ត​កំព​ង់ស្ពឺ​ លោកឧត្ដមសេនី​យ៍ត្រី​ រស់​ រដ្ឋា​ ស្នងការ​រង​ ដឹកនាំ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​ស្រាល​ចុះសហការជាមួយកំ​លាំ​​ងស្រុកសំរោងទង​ បេីក​ប្រតិបត្ដិការ​ស្រាវជ្រាវ​រហូតកំណត់មុខសញ្ញា​ក្រុម​ក្មេង​ទំ​នើង​និងឃាត់បាន​ ០៣​នាក់​ ៖(​ ១)​ ឈ្មោះ ជិន សុវណ្ណរាជ ហៅក្រាញ់ ប្រុស ១៦ឆ្នាំ រស់នៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោង​ទង (២)​ ឈ្មោះ ផល សុភត្រ្តា ហៅ​ត្រា ប្រុស ១៥​ឆ្នាំ រស់នៅភូមិចំការរដ្ឋ ឃុំវល្លិសរ ស្រុកសំរោងទង (៣)​ ឈ្មោះ ឃី សុខវីន ប្រុស ១៤​ឆ្នាំ រស់នៅភូមិចោមចៅ២ ស​ង្កាត់​ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ។

ជនសង្ស័យខាងលើបានឆ្លើយនិងប​ញ្ជាក់ថាក្រុមខ្លួន​ មានបក្ខពួកសរុបប្រមាណ​០៧នាក់​ ជិះម៉ូតូដោយ​មានកាំបិតផ្គាក់ច្រេីនដេីម​ ដាក់តាម​ម៉ូតូ​ បានធ្វេីសកម្មភាព​ដេញកាប់ក្រុមម្ខាងទៀតដែលជាគូរសត្រូវ​ ពេលធ្វេីសកម្មភាពរួចក្រុមខ្លួនបាន​ជិះម៉ូតូ​គេចខ្លួន​ភ្លាមៗ​ ។

ដោយមានការយកចិត្ដទុកដាក់និងការបញ្ជាដឹកនាំ​ច្បាស់​ កិច្ច​សហការ​ល្អ​ កំលាំងនគរបាល​ស្រុក​សំរោង​ទង​ និងជំ​នា​ញ​ព្រហ្ម​ទណ្ឌ​ស្រាល​ នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ បានបញ្ជូនមុខសញ្ញាសង្ស័យជា​ក្រុម​ជនដៃដល់​ និងបក្ខពួក​មកកាន់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ដេីម្បី​បំពេ​ញ​នីតិវិធី​ កសាងសំណុំរឿង​បញ្ជូនទៅ​អយ្យការ​ ចំណាត់ការ​នីតិវិធី​បន្ដ​៕


Telegram