រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ រមាស់ដៃ រត់មកឆក់ទូរស័ព្ទ សេរីថ្មី 15 Pro max របស់ប្រជាពលរដ្ឋ ត្រូវអស់លក្ខណ៍ របស់សមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅទី២ ។
ប្រភពព័ត៌មានបានឲ្យដឹងថាប្រតិបត្តិការសមត្ថកិច្ចគឺនេះធ្វើឡើងកាលពីវេលាម៉ោង ០៤និង១៥នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ចំណុចមុខផ្ទះលេខ១២៩ ផ្លូវលេខ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជាលោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ លោក វរសេនីយ៍ត្រី អ៊ុំ រតនា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ បានដឹកនាំកម្លាំងស្រាវជ្រាវ នៅពីវេលាម៉ោង ២៣និង៣០នាទី កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ រហូតកំណត់មុខសញ្ញា បានឈានដល់ឃាត់ខ្លួនជនសង្ស័យ រួមទាំងដកហូត វត្ថុតាងទូរសព្ទជនរងគ្រោះ យកមកស្នាក់ការប៉ុស្តិ៍ ធ្វើការសាកសួរ ។
សមត្ថកិច្ចឲ្យដឹងថាជនរងគ្រោះឈ្មោះ តេង សុខនៅ ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ចំណែកជនសង្ស័យឈ្មោះ ចាន់ ណាវិសាល ហៅ វីភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
សូមបញ្ជាក់ផងដែរថាកាលពីវេលាម៉ោង ០៤និង១៥នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ជនរងគ្រោះបានឈប់ម៉ូតូនៅមុខផ្ទះលេខ១២៩ (ចំណុចកើតហេតុ) រួចក៏លើកទូរស័ព្ទមួយគ្រឿងម៉ាក IPhone 15 Pro-Max ពណ៌ទឹកប្រាក់ មកនិយាយ ស្រាប់តែមានជនសង្ស័យ ម្នាក់ បានរត់មកឆក់ទូរស័ព្ទ របស់ជនរងគ្រោះ រត់គេចខ្លួនបាត់ស្រមោល ។ លុះដល់ម៉ោង១១និង៣០នាទីយប់ថ្ងៃដដែល កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតដល់ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងមកកាន់ស្នាក់ការប៉ុស្តិ៍។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ច ប៉ុស្តិ៍ធ្វើការសួរនាំ រួចបញ្ជួនខ្លួនបន្ត ទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធី៕ ចំណែកទូរស័ព្ទកម្លាំងសមត្ថកិច្ចបានប្រគល់ឲ្យស្រ្តីរងគ្រោះជាម្ចាស់វិញផងដែរ៕
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ រមាស់ដៃ រត់មកឆក់ទូរស័ព្ទ សេរីថ្មី 15 Pro max របស់ប្រជាពលរដ្ឋ ត្រូវអស់លក្ខណ៍ របស់សមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅទី២ ។