ខេត្តកំពត: យោងតាមផេកផ្លូវការរបស់ស្នងការខេត្តកំពត ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ២០ និង ៣០នាទី ដោយបានទទួលព័ត៌មានពីបុគ្គលិកក្រុមហ៊ុន កាពីតូល រាយការណ៍ថា មានជនសង្ស័យយកថ្នាំញៀនមកដាក់ផ្ញើ ស្ថិតនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក ទឹម សុភាព ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ បេីកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់៖
១/ឈ្មោះ មាស សុបញ្ញា ហៅ ដែន ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។
-ថ្នាំញៀន ០២កញ្ចប់ (២៦.០២ក្រាម)
-ម៉ូតូ ០១គ្រឿង
-ទូរស័ព្ទដៃ ០៣គ្រឿង
យោងតាមការស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យខាងលើ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៣ និង ៣០នាទី សមត្ថកិច្ចយើងបានធ្វើការឆែកឆេរនៅបន្ទប់ជួលរបស់ជនស្ស័យស្ថិតនៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ឆែកឆេររកឃើញវត្ថុតាងបន្ថែមទៀតរួមមាន៖
-ថ្នាំញៀន ០៦កញ្ចប់ (១៨៥.៣១ក្រាម)
-ជញ្ជីងអេឡិចត្រូនិច ០១គ្រឿង
-សម្ភារសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនធំ ។
តាមចម្លើយជនសង្ស័យខាងលើឈ្មោះ មាស សុបញ្ញា ហៅ ដែន នៅវេលាម៉ោង ១៧ និង ៣០នាទី កម្លាំងសមត្ថកិច្ចយើងបានបន្តឃាត់ខ្លួនជនសង្ស័យដែលជាបក្ខពួក ស្ថិតនៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ថែមទៀត :
១/ឈ្មោះ ជុំ វីរៈ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ។
-ម៉ូតូ ០១គ្រឿង
-ទូរស័ព្ទដៃ ០១គ្រឿង
ករណីខាងលើសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់និងដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន 0៨កញ្ចប់ ទម្ងន់ ២១១.៣៣ ក្រាម (ថ្លឹងទាំងថង់ប្លាស្ទិច)
-ទូរស័ព្ទដៃចំនួន ០៤គ្រឿង
-ម៉ូតូ ០២គ្រឿង
-ជញ្ជីងអេឡិចត្រូនិច ០១គ្រឿង
-សម្ភារសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនធំ ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង កំលាំងជំនាញយើងបានចងក្រងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។