ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ
សន្តិសុខសង្គម
71

រាជធានីភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៤:៣០នាទី កម្លាំងជំនាញបានធ្វើស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវលំ ច្រាំងបាក់ ភូមិដើមច័ន្ទ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ពាក់ព័ន្ធករណីលួចយកម៉ូតូ ប្រព្រឹត្តល្មើសនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៦:០០នាទី ព្រឹក នៅចំណុចមុខហាងយីហោ RSD ផ្លូវព្រះសីហនុ ស្ថិតនៅ ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ជនសង្ស័យឈ្មោះ ស៊ឹម សុផានិត ភេទប្រុស ជនជាតិខ្មែរ មុខរបរ រើសអេតចាយ មានទីលំនៅ មិនពិតប្រាកដ ។

សម្ភារបាត់បង់៖ ម៉ូតូម៉ាក HONDA SCOOPY ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CC-2976។វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក HONDA SCOOPY ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CC-2976 (ជាម៉ូតូជនរងគ្រោះ), កាបូបស្ពាយចំហៀង ០១ ពណ៌លឿង, កន្ត្រៃ ២ដើម ,កាំបិតស្នៀត ០១ដើម ,ទល់រឺវីស ០២ដើម, សោម៉ូតូ ០១, កូនសោមួយចង្កោម ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕


Telegram