តើអ្នកដឹងទេ តម្លៃសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) មានតម្លៃប៉ុន្មាន? តម្រូវមានឯកសារអ្វីខ្លះ?
ឈ្វេងយល់អំពីតម្លៃសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ទូទៅមាន ៖
- ទោចក្រយានយន្ត (សណ្តោងរឺម៉ក) ឬត្រីចក្រយានយន្ត តម្លៃ ៧០០០រៀល
- សម្រាប់រថយន្ត តាមប្រភេទ តម្លៃចាប់ពី ៣៦០០០រៀល រហូតដល់ ៦៦០០០រៀល
- សម្រាប់រ៉ឺម៉ក ឬសឺមីរ៉ឺម៉ករថយន្ត ៣៦០០០រៀល
ឯកសារស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) មាន ៖
១) សម្រាប់យានយន្ត ដែលមិនទាន់ចុះបញ្ជីសុំផ្លាកលេខ ៖
- អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ ឬបណ្ណប៉ាតង់
- បង្កាន់ដៃពន្ធនាំចូល (អាចថតចម្លង)
- បង្កាន់ដៃបងប្រាក់
- ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក)។
២) សម្រាប់យានយន្តធ្លាប់ចុះបញ្ជីរួច ៖
- បណ្ណសម្គាល់យានយន្ត (អាចថតចម្លង)
- ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត
- វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក)
- បង្កាន់ដៃបង់ប្រាក់ ។