​ពុ...លស្រាថ្នាំបណ្តាលឲ្យ ស្លា...ប់មនុស្ស៣នាក់ និង៣នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យ
សន្តិសុខសង្គម
131

ខេត្តតាកែវ ៖ មនុស្ស៣នាក់បានស្លាប់ជាបន្តបន្ទាប់ និង៣នាក់ទៀតកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយពីពួកគាត់បានពិសារស្រាថ្នាំ ជុំវិញករណីខាងលើនេះកើតឡើងនៅថ្ងៃទី១៧ ខែសីហា​ ឆ្នាំ២០២៤​ ស្ថិតក្នុងភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ​។

ករណីស្លាប់បណ្តាលមកពីការពុលស្រានេះ មន្ទីរសុខាភិបាលខេត្តតាកែវបានចាត់ឲ្យក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិ និងមណ្ឌលសុខភាពសហការជាមួយនគរបាលស្រុក និងក្រុមការងារការ ក​ ប ប និងក្រុមកោសល្យវិច័យនៃស្នងការនគរបាលខេត្តចុះពិនិត្យនឹងស្រាវជ្រាវផ្ទាល់ដល់ទីកន្លែងកើតហេតុ ដើម្បីស្វែងរកមូលហេតុដែលបណ្តាលឲ្យមានបញ្ហាសុខភាព និងស្លាប់ខាងលើ ។តាមការសាកសួរបង្ហាញថា នៅថ្ងៃទី១៦ ខែសីហា​ ឆ្នាំ២០២៤​ ពួកគាត់បានពិសារស្រាថ្នាំ លុះថ្ងៃទី១៧ ខែសីហា​ ឆ្នាំ២០២៤​ មនុស្ស៣នាក់បានស្លាប់ និង៣នាក់ទៀតត្រូវបានជួយសង្គ្រោះពីសំណាកក្រុមគ្រូពេទ្យ ។

ក្រោយពីធ្វើតេស្ត និងសំណាកស្រាថ្នាំឃើញថាមានផ្ទុកសារធាតុមេតាណុលកម្រិត១៥% ដែលធ្វើឲ្យពុលស្លាប់ ដែលកម្រិតមិនពុលនោះមិនត្រូវលើសពី០.១%នោះទេ ។

ជុំវិញករណីខាងលើអាជ្ញាធរបានចុះអប់រំណែនាំប្រជាពលរដ្ឋតាមភូមិ ឃុំដែលកើតហេតុ ឲ្យមានការប្រុងប្រយ័ត្តខ្ពស់ ដោយអនុវត្តខ្ជាប់ខ្ជួននូវអនាម័យចំណីអាហារឲ្យបានល្អ និងត្រូវបញ្ឈបើជាបន្ទាន់នូវការពិសាស្រាដែលផលិតឬបិតស្រាមិនបានត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេស និងបញ្ឈប់ការលក់ស្រានៅទីតាំងផលិតចែកចាយស្រាក្នុងតំបន់គោលដៅដែលកើតហេតុខាងលើ ។

គួរំលឹកថា ៖ ចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៤ មានការពុលស្រា ស ស្រាថ្នាំ​សរុបចំនួន៥១៧នាក់ ស្លាប់៨៩នាក់ ៕ ដោយ៖ លីណា


Telegram