កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ក្រុង ចា...ប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណី ប្រើដំបងវាយប្ល...ន់យកម៉ូតូ
សន្តិសុខសង្គម
202

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ច ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ធ្វើការបង្ក្រាបនិងឃាត់ខ្លួនបាន ពាក់ព័ន្ធករណី ប្រើដំបងវាយប្លន់យកម៉ូតូ ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០០ និង ១០នាទី រំលងអធ្រាត្រ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលូប្រាំ ស្ថិតនៅ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ប្រើដំបងវាយប្លន់យកម៉ូតូ) មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យឈ្មោះ ហេង រីហ្គេន ភេទប្រុស អាយុ ៣០ឆ្នាំ បានឈ្លោះទាស់ពាក្យសម្តីគ្នាជាមួយជនរងគ្រោះឈ្មោះ ហេង សុំណាង ភេទប្រុស អាយុ ៣២ឆ្នាំ បន្ទាប់មកជនសង្ស័យក៏បានទាញយកដំបងឈើជ្រុង ០១ដើម វាយទៅលើជនរងគ្រោះ ត្រូវចំក្បាល ០១ដំបង បណ្តាលឲ្យជនរងគ្រោះបែកក្បាលហូរឈាម រត់គេចចេញពីកន្លែងកើតហេតុ បន្ទាប់ជនសង្ស័យក៏បានយកម៉ូតូរបស់ជនរងគ្រោះ ០១គ្រឿង ដែលចតទុកនៅក្បែរនោះ ម៉ាក ស្កុបពី ពណ៌ទឹកដោះគោ ស៊េរីឆ្នាំ ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 1KQ 9572 (ម៉ូតូមិនបានដកសោ) រួចជិះរត់គេចខ្លួនបាត់ ។

ករណីនេះ ជនរងគ្រោះឈ្មោះ ហេង សុំណាង ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅ ផ្ទះលេខ៥៦ ផ្លូវលំ ស្ថិតនៅ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រងរបួស បែកក្បាល ។

ក្នុងនោះ សម្ភារបាត់បង់៖ ម៉ូតូ ០១គ្រឿង ម៉ាក ស្កុបពី ពណ៌ទឹកដោះគោ ស៊េរីឆ្នាំ ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 1KQ 9572 ។

ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក លី សុខហ៊ី ជាជំនួយការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ បានចុះដឹកនាំកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ២០ និង ០០នាទី ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងអ្នកយកម៉ូតូទៅលក់ម្នាក់ នៅចំណុចស្តុបផ្សារដើមគរ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង ០២នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ហេង រីហ្គេន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះជួលគ្មានលេខ ផ្លូវលូប្រាំ ស្ថិតនៅ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ (ជនដៃដល់)

២-ឈ្មោះ ទ្រៀវ សំណាង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះជួលគ្មានលេខ ផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ (យកម៉ូតូទៅលក់) ។

ចំណែកវត្ថុតាងចាប់យកបាន៖ ទូរស័ព្ទដៃ ០២គ្រឿង ។

ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបន្តនីតិវិធី ។ សូមបញ្ជាក់បន្ថែមផងដែរថា រយៈពេលចុងក្រោយនេះ តាំងពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មកកាន់នៅរាជធានីភ្នំពេញភ្លាម គេហាក់សង្កេតឃើញ កងកម្លាំងក្រោមការដឹកនាំរបស់ឯកឧត្តមផ្ទាល់ តែងតែបង្ក្រាបយ៉ាងសកម្ម ទាំងករណីក្មេងទំនើង ចោរលួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនតាមក្លឹបកម្សាន្តជាដើម តែងតែធ្វើជាប់ដូចភ្លៀងរលឹម ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការសាទរជាខ្លាំង ៕


Telegram