អនិចារ្យជិវិតពិតជាសង្វែកណាស់ ឪពុកច..ង​..កស្លា...ប់បាន១ខែ ម្តាយច...ង​..កស្លា...ប់ទៀត រស់ជាមួយជីដូនមិនបានប៉ុន្មានផងជីដូនស្លា....ប់ចោ...លកំព្រាតែលតោលដូចចកកណ្តាលទន្លេ ២នាក់បងប្អូនដ៏កំសត់
សន្តិសុខសង្គម
195

ខេត្តសៀមរាប៖ ក្មួយប្រុស​ថូ​ ថាវ​ អាយុ​៨ឆ្នាំ និងក្មួយស្រី ថូ​ សុឡាត់ អាយុ១២ឆ្នាំ ត្រូវក្លាយជាក្មេងកំព្រាព្រោះតែឪពុកបានចង ក​ សម្លាប់ខ្លួន មិនបានប៉ុន្មានម្តាយក៏ចង ក​ ស្លាប់ទៅតាមប្តីទៅទៀត ។អ្វីដែលបន្សល់ទុកគឺកូនប្រុសស្រី២នាក់ត្រូវរស់នៅយ៉ាងសង្វែកក្នុងខ្ទមកំសត់ដាច់ពីភូមិគេថែមទៀត ពោល មិនខុសពីពាក្យចាស់ពោលថាមានសម្បុកអត់មេនោះឡើយ។

តាំងពីឪពុកនិងម្តាយធ្វើអត្តឃាតកន្លងអស់រយ:៣ឆ្នាំទៅហើយ ក្មួយស្រីជាកូនច្បងមានតួនាទីធ្វើជាម្តាយផងឪពុកផងគឺមើលថែប្អូនប្រុសទើបអាយុ៨ឆ្នាំ ខណ:គ្មានអាហារហូបចុកគ្រប់គ្រាន់នោះដែរ។

អង្គុយលើគ្រែរនាបឬស្សីតូចមួយនៅបរិវេនខ្ទមកំសត់ស្ថិតនៅភូមិប្រាសាទចារ្យ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ក្មួយស្រីថាវ សុឡាត់បានរៀបរាប់ទាំងទឹកភ្នែកថាសព្វថ្ងៃអាហារហូបចុកបានមកពីអ៊ុំពូមីងមិនបានគ្រប់គ្រាន់ឡើយ។ពេលមកពីសាលាវិញត្រូវដាំបាយឲ្យប្អូនប្រុសតូចហូប ក្នុងជីវភាពដ៏លំបាក ជួនគ្មានម្ហូប ជួនបានផ្អក ប្រហុក​ ពី​ អ៊ុំ​អ្នកជិតខាងក្នុងភូមិគេអាណិតផ្តល់ឲ្យក៏មាន។

យកដៃជូតទឹកភ្នែកបន្តិចក្មួយស្រីកំសត់បន្តថាឲ្យតែមេឃចាប់ផ្តើមងងឹតក្មួយទាំង២នាក់ចាប់ផ្តើមក្តុកក្តួលនឹកម្តាយឪពុកនិងលោកយាយធ្លាប់ជួបជុំគ្នា ទោះបីរស់នៅក្នុងខ្ទមកំសត់ជញ្ចាំងបាំងស្លឹក ដំបូលធ្លុះរហែក ក្នុងស្ថានភាពងងឹតឈឹងលឺតែសម្លេងសត្វយំ ពេលយប់បន់ឲ្យតែភ្លឺ ។

ក្មួយស្រី​ទឹកភ្នែកក្រោយពីបានឃើញក្រុមការងារ TVFB​ ទៅដល់​ ក្មួយថានឹកជីដូន នឹកម្តាយ ពេលមានម៉ែ មានបាយហូប មានប្រាក់ចាយ ហើយពេលយប់ឡើង មិនភ័យក្លាច តែអ្វីដែលក្មួយតក់ស្លុតបំផុតនោះគឺ នៅពេលឃើញរូបភាពម្តាយចង ក​ សម្លាប់ខ្លួននៅលើដើមឈើមុខផ្ទះ ។

ក្មេងទាំង២អ្វីត្បិតតែរស់នៅក្នុងគ្រួសារក្រីក្រក៏ពិតមែន តែក្មួយៗមានសីលធម៌ណាស់ចេះគោរព ចេះឲ្យពរ ចេះអរគុណពេលដែលគេឲ្យអ្វីមួយ ។ក្រឡេកទៅមើល ក្មួយថាវ ថូវិញឆ្លាតមិនចាញ់បង ស្រីទេ សម្តីណាស់ ចេះសូត្រធម៌ឲ្យពរពេលដែលគេអោយរបស់អ្វីមួយ ក្មួយថាវមានអាយុ៨ឆ្នាំប៉ុន្តែសូត្រធម៌បានល្អណាស់ គឺពួកគាត់ចេះមកពីជីដូនចាស់បង្រៀនកាលគាត់នៅរស់ ។

ដោយក្តីអាណិត និងសង្វែកពន់ពេក ពេលក្រុមការងារ TVFB​ បានទទួលដំណឹងពីលោកអភិបាលស្រុកពួកនៅម៉ោង៦ល្ងាច ថ្ងៃទី២២ ខែសីហា​ ឆ្នាំ២០២៤​ ក៏បានចុះទៅដល់ផ្ទះក្មួយទាំង២ ឃើញស្ថានភាពហើយនិយាយបានថាតក់ស្លុតណាស់ ព្រោះផ្ទះក្មួយទាំង២នៅចុងភូមិដាច់ពីគេ យប់ឡើងលឺតែសម្លេងសត្វយំ ក្នុងស្ថានភាពងងឹតឈឹងសូន្រ ។

ក្មួយទាំង២បានញញឹមពេលឃើញលោកស្រី នាយិកា​ TVFB​ព្រមទាំងក្រុមគ្រួសារ លោកអភិបាលស្រុកពួក មេឃុំដូនកែវទៅដល់ មានជីវិតត្រូវមានសង្ឃឹម ក្នុងនោះលោកស្រីនាយិកាបានជួយឧបត្ថមអង្ករ១បាវ ៥០គីឡូក្រាម ទឹកត្រី​ ទឹកស៊ីអ៊ីវ​ នំ​ និងថវិកា ក្នុងនោះលោកអភិបាលស្រុកពួក ក៏បានជូនថវិកាផងដែរ ។ប៉ុន្តែក្រុមការងារយើងមិនមានអ្វីធំដុំទេ មានតែកម្លាំងមហាជន បើបងប្អូនមានសទ្ធាជួយជីវិតមនុស្សបានបុណ្យណាស់ ១ដុល្លារក្តី ២ដុល្លារក្តី ទម្រាំគ្នាធំដឹងក្តី ៕ អត្តបទដោយ៖ លីណា អាចទំនាក់ទំនងតាមលេខ០១១ ៧៦៣ ០០៧ /​ ០៧៧ ៣១១ ០០៦



Telegram