ស្ថានភាពទឹកនៅទន្លេមេគង្គ-ក្រចេះ វាស់ឃើញមានការកើនកំពស់
សន្តិសុខសង្គម
392

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៨ ខែសីហានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះឃើញមានការកើនឡើងចំនួន ០,២៣ម៉ែត្រ។

ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកក្រចេះឡើងដល់ ១៦,៦២ម៉ែត្រ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងទៀតមិនមានការឡើងកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-អ្នកលឿង កំពស់ទឹកបានថយចំនួន ០,០២ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៤,៤៦ម៉ែត្រ ខណៈស្ថាននីយជលសាស្ត្រទន្លេបាសាក់កោះខែល កំពស់ទឹកបានថយចំនួន ០,០១ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៥,៧៧ម៉ែត្រ៕


Telegram