គិតត្រឹមម៉ោង៨យប់ ថ្ងៃទី២៨ ខែសីហា មូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ទទួលបានថវិកាពីសប្បុរសជនជិត ១១លានដុល្លារ និងមានសប្បុរសជនប្រមាណជាង ១៨ម៉ឺននាក់
សន្តិសុខសង្គម
542

គិតត្រឹមម៉ោង ៨យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ យុទ្ធនាការជាតិនិយម ដើម្បីចូលរួមមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ទទួលបានថវិកាពីសប្បុរសជនចំនួនជិត១១លានដុល្លារ ជាមួយនិងសប្បុរសជនប្រមាណជាង១៨ម៉ឺននាក់ ខណៈចំនួនថវិកា និងចំនួនសប្បុរសជន នឹងកើនឡើងជាបន្តបន្ទាប់ទៀត។

នេះបើតាមតួលេខពី មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។

យុទ្ធនាការជាតិនិយមមួយនេះ ទទួលបានការគាំទ្រយ៉ាងសម្បើមពីប្រជាពលរដ្ឋទូទាំងប្រទេស ដែលរឿងប្រវត្តិសាស្ត្រមួយរបស់កម្ពុជា។


Telegram