លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី៣០ កក្កដា ចំនួន២០ករណី ឃា...ត់ខ្លួនជនពាក់ព័ន្ធចំនួន ៦០នាក់
សន្តិសុខសង្គម
263

រាជធានីភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦០នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២០ករណី ទូទាំងប្រទេសនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៦០នាក់ រួមមាន ៖

+ជួញដូរ ៣ករណី ឃាត់ ១០នាក់(ស្រី ១នាក់)

+ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ៣០នាក់(ស្រី ០នាក់)

+ចាត់ចែង សម្រួល ១ករណី ឃាត់ ១នាក់(ស្រី ០នាក់)

+ប្រើប្រាស់ ៥ករណី ឃាត់ ១៩នាក់(ស្រី ០នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣០ ខែកក្កដា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ៦១៧,៣១ក្រាម។

-មេតំហ្វេតាមីន(Wy)= ០,០៩ក្រាម។

-កេតាមីន(Ke)= ៣៦៣,៩៤ក្រាម។

-អុិចស្តាសុី(mdma)= ៣៨៦,៥១ក្រាម។

លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ៧អង្គភាព

១ / មន្ទីរ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាត់ចែង ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់ ចាប់យកIce ៦,៧៩ក្រាម។

២ / បន្ទាយមានជ័យ៖ រក្សាទុក ៣ករណី ឃាត់ ៩នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,០៨ក្រាម និងWy ០,០៩ក្រាម។

៣ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ១០,៨៤ក្រាម។

៤ / កំពង់ចាម៖ ជួយដូរ ២ករណី ឃាត់ ៣នាក់ រក្សាទុក ២ករណី ឃាត់ ៩នាក់ និង ដីកា ១ករណី ចាប់យកIce ៤២,០៩ក្រាម។

៥ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ០,០៥ក្រាម។

៦ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,០៨ក្រាម។

៧ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ចាប់យកIce ៥៥២,៨៦ក្រាម, Ke ៣៦៣,៩៤ក្រាម និងMDMA ៣៨៦,៥១ក្រាម។

PM : ២អង្គភាព

១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ២,២៦ក្រាម។

២ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,០៦ក្រាម៕


Telegram