នគរបាលខេត្តមណ្ឌលគិរី ធ្វើការបង្រ្កាបជនសង្ស័យចំនួន០៣នាក់ ករណីជួញដូរចាត់ចែង និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់
សន្តិសុខសង្គម
331

មណ្ឌលគិរី៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តក្នុងកាបង្ការនិងទប់ស្កាត់បទល្មើសគ្រឿងញៀនក្នងទូទាំងខេត្តមណ្ឌលគិរី។ កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្ទះសំណាក់មួយកន្លែងស្ថិតនៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿញៀនក្រោយពីបានទទួលពាក្យបណ្តឹងតាមទូរស័ព្ទពីប្រជាពលរដ្នកម្លាំសមត្ថកិច្ចយើងបានសហការណ៍ជាមួយកម្លាំងអធិការនគរបាលក្រុងសែនមនោរម្យនិងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៦ និង ៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានទទួលបណ្តឹងតាមទូរស័ព្ទពីប្រជាពលរដ្នកម្លាំងជំនាញ​ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ​បានធ្វេីការចុះបង្រ្កាបករណីជួញ

ដូរ ចាត់ចែង និង ប្រេីប្រាស់ដោយខុខុស់ច្បាប់នូវសារ

ធាតុញៀន​នៅចំណុចបន្ទប់លេខ៨ក្នុផ្ទះសំណាក់មួយកន្លែងស្ថិតនៅភូមិកណ្តាលសង្កាត់ស្ពានមាន

ជ័យក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចយើងបានធ្វើកាឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ក្នុងនោះស្រ្តីចំនួន០១នាក់ដែលមានឈ្មោះដូចខាងក្រោម ៖

១.ឈ្មោះ ហុំ វេងឆុង ភេទប្រុស អាយុ២៧ឆ្នាំ​ ជនជាតិខ្មែរ​ សញ្ជាតិខ្មែរ មុខរបរកម្មករ ។

-មានទីលំនៅពិតប្រាកដ ភូមិល្វាឃុំល្ងៀងស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ។ បានធ្វេីតេស្តរកសាធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន(+)។

២.ឈ្មោះ ចាន់ ស្រីផា ភេទស្រីអាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាក ។

-មានទីលំនៅស្ថិតនៅភូមិពូជ្រៃ​ ឃុំពូជ្រៃ​ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី ។ បានធ្វេីតេស្តរកសាធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន(+)៕

៣.ឈ្មោះ ហួន ហេងលី​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ ជនជាតិខ្មែរ​ សញ្ជាតិខ្មែរ​ មុខរបរកម្មករ។

-មានទីលំនៅភូមិល្វា​ ឃុំល្ងៀង​ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ​ ។​ បានធ្វើតេសទឹកម៉ូតរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។

-វត្ថុតាំងនិងសម្ភារៈដែលកម្លាំងសមត្ថកិច្ចចាប់យកបានរួមមានដូចខាងក្រោម៖

១-ទូរស័ព្ទដៃ​ ម៉ាក​ oppo ពណ៌​ស​ ចំនួន​ ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននិង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែន

មនោរម្យកំពុងកសាងសំណុំរឿងទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕


Telegram