ឃា...ត់ខ្លួនក្មេងទំនើងចំនួន០៤នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុ..ធដោយខុសច្បាប់ (ដាវកែឆ្នៃ) និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន
នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កម្លាំងនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនក្មេងទំនើងចំនួន០៤នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់ (ដាវកែឆ្នៃ) និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។
វត្ថុតាំងដកហូត៖ ដាវកែឆ្នៃ ចំនួន១ដេីម និងសម្ភារមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕


