រាជធានីភ្នំពេញ៖ប្រភពអះអាងថា លោក ម៉ៃ សុគន្ធ បេីករថយន្ត LAND CRUSER រត់គេចពីគោលដៅ សមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ ហើយទៅបុកកង់បីឥណ្ឌា ពីរគ្រឿង បណ្ដាលឲ្យមានមនុស្សរងរបួស ហេីយបន្តទៅបុកបន្ថែមជាមួយ របាំងថ្ម ពុះចែកទ្រូងផ្លូវ ដួលរលំ៣ផ្ទាំង ទៀត ទើបសមត្ថកិច្ច ឃាត់អ្នកបើករថយន្តបាន ។ ហេតុការណ៍នេះកើតឡើងនៅចំណុចម្តុំផ្លូវបឹងបៃតង ក្នុងខណ្ឌសែនសុខ វេលាម៉ោងប្រមាណ ១២ យប់ឈានចូល ថ្ងៃទី ៥ ខែកញ្ញាឆ្នាំ ២០២៤ ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថារថយន្តឡង់គ្រីស័រពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BW-6802 បានបើកគេចចេញពីគោលដៅដែលសមត្ថកិច្ចដាក់បារ៉ាសពិនិត្យ ជាតិស្រវឹងនៅទីតាំងខាងលើ ស្រាប់តែរថយន្តមិនឈប់បែរជាបើកគេចចេញ ទើបសមត្ថកិច្ចបើករថយន្តសារ៉ែនប្រដេញតាមឃាត់ តែរថយន្តបង្ករបានបន្ថែមល្បឿនបើកទៅបុកជាមួយនឹងម៉ូតូកង់បីឥណ្ឌាពីរគ្រឿង ហើយក៏រេចង្កូតទៅបុកជាមួយនឹងរបាំងថ្មពុះចែកទ្រូងផ្លូវទើបធ្វើឲ្យរថយន្តទៅមុខលែងរួចនៅចំណុចសង្កាត់ទឹកថ្លា លើមហាវិថីសហព័ន្ធរុស្ស៉ី ។
ក្រោយកើតហេតុ សមត្ថកិច្ចក៏ឃាត់បានអ្នកបើកបរខាងលើត្រូវបានគេអះអាងថាជាលោកម៉ៃ សុគន្ធ ៕