ខេត្តកំពង់ស្ពឺ៖ អធិការនគរបាលស្រុកបសេដ្ឋ ក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ បង្កការភ្ញាក់ផ្អេីលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម និងបង្កហានិភ័យដល់អ្នកដំណេីរដទៃទៀតត្រូវបានសមត្ថកិច្ចនគរបាលស្រុកបសេដ្ឋសហការឃាត់បានវេលាម៉ោង ២០.៣០នាទី នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ក្មេងទំនើងមានឈ្មោះ លន ផាលិ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើការរោងចក្រ រស់នៅភូមិព្រៃជ្រលួជ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ មធ្យោបាយម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ស្លាកលេខតាកែវ 1AD 9223 បាននាំយកមកអធិការដ្ឋានស្រុកបសេដ្ឋ យោងតាមការផ្ដល់ចម្លើយថាខ្លួនពិតជាបានធ្វើសកម្មភាពជិះបង្ហោះម៉ូតូតាមផ្លូវ ប្រាកដមែន ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានធ្វេីការអប់រំកិច្ចសន្យា ប្រគល់ជូនអាណាព្យាបាលដេីម្បីគ្រប់គ្រងបន្ដ ពលកម្មធ្វើអនាម័យ ៤៨ម៉ោង ដោយរក្សាមធ្យោបាយម៉ូតូទុកនៅ អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ គ្រប់កំណត់រយៈពេល ៩០ថៃ្ង ៕