ទំនាស់ពាក្យសំដីនៅកន្លែងផឹកស៊ីនិងមានការប្រច័ណ្ឌផង ជនដៃដល់កាប់ទៅលើជនរងគ្រោះរបួស
សន្តិសុខសង្គម
93

កាទំនាស់ពាក្យសំដីនៅកន្លែងផឹកស៊ីនិងមានការប្រច័ណ្ឌផង ជនដៃដល់កាប់ទៅលើជនរងគ្រោះរបួសព ករណីនេះបានកើតឡើងកាលពីថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០២៤ភូមិអូរដា ឃុំបួរស្រុកភ្នំ ខេត្តបាត់ដំបង។

ជិំវិញករណីខាងលើបើតាមសមត្ថកិច្ចនគរ បាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកមានក្រោយកើតហេតុប៉ូលិសបានឃា-ត់ខ្លួនជន-សង័្សយចំនួនម្នាក់ មកកាន់អធិការ ដ្ឋាននគរបាលស្រុកបន្ទាប់ពីគាត់បានប្រើអំពើហិ-ង្សាទៅលើជនរងគ្រោះចំនួន០២នាក់ដែលរស់នៅក្នុងមូល ដ្ឋាន ភូមិអូរដា ឃុំបួរស្រុកភ្នំ ព្រឹកបណ្តាលឱ្យរងរបួស កាលពីថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២៤ ។

សមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យឈ្មោះ អៀម រ៉េត ភេទប្រុស អាយុ ៦១ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពយកដា-វសាំ-ម៉ូរៃកា-ប់ទៅលើ ជនរងគ្រោឈ្មោះ ប៊ុត ប៊ុន្នី ភេទប្រុស អាយុ ៤១ឆ្នាំ មុខ របរកសិករឈ្មោះ ឡុង វ៉ាន់នី ភេទស្រី អាយុ ៤១ឆ្នាំ មុខ របរកសិករបណ្តាលឱ្យរងរបួស ត្រូវបានបញ្ជូនទៅ កាន់មន្ទីរពេទ្យស្រុកសំពៅលូន ។

កិច្ចប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីទទួលព័ត៌មានមកដល់សមត្ថកិច្ចនគរបាលហើយស្របតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សម ត្ថកិច្ចឃា-ត់ខ្លួនជន សង័្សយនិងដកហូតវត្ថុតាងមានដា-វសាំ-ម៉ូរៃចំនួន០១ ។

តាមលោកអធិការស្រុកភ្នំព្រឹក ថាមូលហេតុដែលនាំទៅដល់កើតករណីខាងលើនេះគឺដោយសារទំនាស់ពាក្យសំដីនៅកន្លែងផឹកស៊ីនិងមានការប្រច័ណ្ឌផងដែរ។

ដែលពេលនេះសមត្ថកិច្ចបានរៀបចំបញ្ជូនមកអនុវត្តទោ សទៅតាមផ្លូវច្បាប់៕


Telegram