ស្វាយរៀង ៖ ដោយអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅវេលាម៉ោង១៥និង ៣០នាទី រហូតដល់វេលាម៉ោង១៨ និង១៥នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរផង បានចុះបង្ក្រាបករណីរក្សាទុកឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់ហេងហេងស្រីរ័ត្ន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត និងនៅបុរីចន្ទរាជ ផ្ទះជួលលេខA11 ភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ។
វត្ថុតាងដកហូតរួមមាន៖
- ក្រាមពណ៌សថ្លាចំនួន១៧ កញ្ចប់ មានទម្ងន់៩.៣០៦,៥០ ក្រាម(មេតំហ្វេតាមីន)
- ម្សៅកញ្ចប់ពណ៌ក្រហមសញ្ញារូបសេះ ចំនួន០៣ កញ្ចប់ ទម្ងន់៥៥,៩០ ក្រាម (អិចស្រ្តាស៊ី)
- ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន០១ កញ្ចប់ទម្ងន់២,៣០ក្រាម(អិចស្រ្តាស៊ី)
- ថ្នាំគ្រាប់ពណ៌ត្រួយចេកចំនួន០៥ កញ្ចប់ មានទម្ងន់៤៣,០០ក្រាម (អិចស្រ្តាស៊ី)
- ថ្នាំគ្រាប់ពណ៌បៃតងចំនួន០១ កញ្ចប់មានទម្ងន់៣,៦០ក្រាម(អិចស្រ្តាស៊ី)
- ថ្នាំគ្រាប់ពណ៌ក្រហមចំនួន០៤ កញ្ចប់ ទម្ងន់៥១,៨០ក្រាម(មេតំហ្វេតាមីន)
- ថ្នាំម្សៅម៉តពណ៌ស ចំនួន០២ កញ្ចប់ ទម្ងន់៦,៦០ក្រាម(កេតាមីន)
- ថ្នាំគ្រាប់ពណ៌ខៀវចំនួន០១កញ្ចប់មានទម្ងន់១,១០ក្រាម(អិចស្រ្តាស៊ី)
- ទម្ងន់ថ្នាំញៀនសរុប ចំនួន ៩.៤៧០,៨០ក្រាម
- ម៉ូតូ ចំនួន០១ គ្រឿង
- ទូរសព្ទដៃចំនួន០៣ គ្រឿង
- ប័ណ្ណបើករថយន្ដចំនួន០១ សន្លឹក
- សៀវភៅបើកបររថយន្ដចំនួន០១ ក្បាល
- ឧបករណ៍សម្រាប់កិនគ្រឿងញៀនចំនួន០១ គ្រឿង
- គ្រាប់កាំភ្លើងខ្លី០១គ្រាប់
- អាវុធខ្លីម៉ាក់រ៉ូឡូ០១ដើម
- ពូថៅតូច០១
- ដុំរ៉ូឡូកាំភ្លើងខ្លី០១
- កាបូបពណ៌ខ្មៅ០១
- ជញ្ជីងសម្រាប់ថ្លឹងគឿងញៀនចំនួន០៣គឿង
- ប័ណ្ណបើកបរ ចំនួន ០១ក្បាល
- លិខិតឆ្លងដែន ចំនួន០១ក្បាល
- សម្ភារៈវេខខ្ចប់ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕