ជនសង្ស័យបានជិះម៉ូតូ បានសកម្មភាពឆ.​..ក់ទូរសព្ទ ត្រូវកម្លាំងសមត្ថកិច្ចបានចេញរចា...ប់បានជនសង្ស័យចំនួន០១នាក់ភ្លាមៗ
សន្តិសុខសង្គម
189

កំពង់ស្ពឺ៖ ករណីឆក់ទូរសព្ទ័ដៃតាមផ្លូវសាធារណៈ នៅវេលាម៉ោង ០៨:០០ព្រឹក ថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០២៤ជនសង្ស័យបានជិះម៉ូតូម៉ាកអាសង់ Dream ពាក់ស្លាកលេខ 1AQ 2184 បានសកម្មភាពឆក់ទូរសព្វស្ថិតនៅចំណុច ភូមិវល្លស ឃុំវល្លស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដោយអនុវត្តតាមបទបញ្ជាលោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញសហការជាមួយកម្លាំងមូលដ្ឋានក្រុងច្បារមន បានចេញប្រតិបត្តិការចាប់បានជនសង្ស័យចំនួន០១នាក់ភ្លាមៗ ។

ដកហូតបានវត្ថុតាងមួយចំនួនមាន៖១.ម៉ូតូចំនួន០១គ្រឿង/ ២.ទូរសព្វ័ដៃចំនួន០២គ្រឿង

បច្ចុប្បន្ន៖ ជនសង្ស័យនិង វត្ថុតាងបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីបន្តនីតិវិធី។


Telegram