សមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយប្រកាសស្វែងរកសាច់ញាត្តិ ខណៈបុរសម្នាក់បានស្លាប់ដោយ ករណីគ្រោះថ្នាក់ចរាចរយប់មិញនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ
សន្តិសុខសង្គម
180

ខេត្តកណ្តាល៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ក្រោយជួបគ្រោះថ្នាក់ចរាចរកាលពីវេលាម៉ោង៦ និង២៥នាទីល្ងាច នៅតាមបណ្តោយផ្លូវលេខ១២ A (ផ្លូវ៦០m) ក្នុងភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើសមត្ថកិច្ចបានបញ្ចាក់ប្រាប់អង្គភាព TVFB នៅរសៀលថ្ងៃទី១២ ខែកញ្ញានេះថាមានរថយន្ត ០១គ្រឿងម៉ាកNISSAN ពណ៌ ខៀវ ប្រភេទដឹកទំនិញ ពាក់ផ្លាកលេខ PP-1617 (ចង្កូតស្តាំ) មិនស្គាល់អត្តសញ្ញាណបានបើករត់គេចបាត់ស្រមោលក្រោយបង្ករគ្រោះថ្នាក់ រថយន្តបង្កបើកបរមានទិសដៅពីកំពង់ផែបន្ទាយដែកទៅឈើទាល ពីជើងទៅត្បូង តាមបណ្តោយផ្លូវលេខ១២A(ក្រវ៉ាត់ក្រុងទី៣ចូលផែ) សមត្ថកិច្ចបញ្ជាក់ទៀតថាករណីខាងលើគឺរថយន្តនិងម៉ូតូបើកមានទិសដៅបញ្រ្ជាសទិសគ្នា ពេលបើកមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C125 សេរីឆ្នាំ ២០០៧ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ1N -9387 បើកបរដោយបុរសម្នាក់អាយុប្រហែល ៣៤ឆ្នាំ មិនមានអត្តសញ្ញាណ បានស្លាប់

ក្រោយកើតហេតុសមត្ថកិច្ចប៉ូលិសចរាចរស្រុកកៀនស្វាយបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង និងបានយកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនិតិវិធីទៅតាមផ្លូវច្បាប់ ៕ ដោយ៖ លីណា


Telegram