វៀតណាម ៖ ក្រុម អ្នក ជួយ សង្គ្រោះ ប្រមាណ ៦៥០ នាក់ កំពុង ស្វែងរក ជន រង គ្រោះ ដែល បាត់ ខ្លួន ដោយសារ ភ្លៀង ធ្លាក់ ខ្លាំង បង្ក ជា ទឹកជំនន់ ហើយ បាក់ ដី ភ្លាម ៗ ពី ភ្នំ មួយ បន្ទាប់ ពី ព្យុះ ទី ហ្វុ ង Yagi វាយប្រហារ ភូមិ ដាច់ ស្រយាល មួយ ក្នុង ខេត្ត Lao Cai ប្រទេស វៀតណាម ។
ហេតុការណ៍ បាក់ ដី ពី ភ្នំ នេះ កើតឡើង កាលពី នៅ ម៉ោង ប្រហែល ៦ ព្រឹក ថ្ងៃ ទី ១០ ខែកញ្ញា ឆ្នាំ ២០២៤ ។ ដី និង ថ្ម បាន បាក់ ពី ភ្នំ មួយ មាន ចម្ងាយ ប្រហែល ៥០០ ម៉ែត្រ ពី ភូមិ Nu ក្នុងស្រុក Bao Yen ខេត្ត Lao Cai បាន កប់ ផ្ទះ ចំនួន ៣៧ ខ្នង ដែល មាន ប្រជាជន ១៥៨ នាក់ ។
ដោយសារ តែ ទីតាំង ភូមិ នៅ ដាច់ ស្រយាល មាន ចម្ងាយ ១២០ គីឡូម៉ែត្រ ពី ទីក្រុង Lao Cai ហើយ ការ ដឹក ជញ្ជូន ត្រូវ បាន កាត់ ផ្តាច់ និង ទំនាក់ទំនង ទាំងអស់ ត្រូវ បាត់បង់ បន្ទាប់ ពី ភ្លៀង ធ្លាក់ ខ្លាំង ជា ច្រើន ថ្ងៃ ធ្វើ អោយ ក្រុម ជួយ សង្គ្រោះ ប្រើ ពេល ប្រមាណ ជា ០៨ ម៉ោង ទើប ទៅ ដល់ កន្លែង កើតហេតុ ។ ក្រោយ ពេល កើតហេតុ អ្នកស្រុក បាន បញ្ជូន មនុស្ស ១៧ នាក់ ទៅ មន្ទីរពេទ្យ ដើម្បី សង្គ្រោះ បន្ទាន់ ។
ទាហាន ប្រមាណ ៣០០ នាក់ និង មន្ត្រី ប៉ូលិស ៨០ នាក់ រួម នឹង អ្នក ស្ម័គ្រចិត្ត រាប់រយ នាក់ ទៀត បាន ចូលរួម ស្វែងរក អ្នក ភូមិ ដែល បាត់ ខ្លួន ។ មួយ ក្រុម ផ្សេង ទៀត ត្រូវ បាន ចាត់ ឲ្យ ទៅ ជួយ ក្នុង ការ បញ្ចុះ ស . ព អ្នក ស្លា . ប់ ។
សាកស . ព ចំនួន ៨ នាក់ បន្ថែម ទៀត ធ្វើ ឲ្យ ចំនួន អ្នក ស្លា . ប់ កើនឡើង ដល់ ៤៣ នាក់ ហើយ និង អ្នក ភូមិ ចំនួន ៥២ នាក់ ទៀត នៅ តែ បាត់ ខ្លួន នៅឡើយ ។
ទាហាន និង ក្រុម អ្នក ជួយ សង្គ្រោះ បាន ដើរ កាត់ ភក់ ដែល លាយឡំ ដោយ របស់របរ ប្រើប្រាស់ ក្នុងផ្ទះ ដូច ជា កន្ទេល ភួយ ទូទឹកកក និង របស់ ប្រើប្រាស់ ផ្ទាល់ខ្លួន ផ្សេង ទៀត ដើម្បី ស្វែងរក ជន រង គ្រោះ នៅ តាម អូរ ដែល មាន ចម្ងាយ ប្រហែល ២ គីឡូម៉ែត្រ ពី កន្លែង បាក់ ដី ។
អាជ្ញាធរ មូលដ្ឋាន និយាយ ថា ប្រតិបត្តិការ រុករក អាច ចំណាយពេល ជា ច្រើន ថ្ងៃ ទៀត ។ សុនខ ត្រូវ បាន ប៉ូលិស ដាក់ ពង្រាយ ដើម្បី ជួយ ស្វែងរក ជន រង គ្រោះ ដែល បាត់ ខ្លួន ។ សាកស . ព ជន រង គ្រោះ ត្រូវ បាន ក្រុម សង្គ្រោះ យក ទៅ តម្កល់ ទុក ម្ដុំ ដើម្បី រៀបចំ ពិធីបុណ្យ ស . ព ។
សូម ជម្រាប ថា ព្យុះ ទី ហ្វុ ង Yagi បាន បោកបក់ ចូល ដែនទឹក នៃ ប្រទេស វៀតណាម កាលពី ថ្ងៃ ទី ៣ ខែកញ្ញា ហើយពីរ ថ្ងៃ ក្រោយមក បាន បក់ បោក ទៅ ជា ព្យុះ ទី ហ្វុ ង ដ៏ ខ្លាំងក្លា មួយ ជាមួយនឹង កម្លាំង ខ្យល់ បក់ ខ្លាំង រហូត ដល់ ២០១ គីឡូម៉ែត្រ ក្នុង មួយ ម៉ោង ។ ព្យុះ ទី ហ្វុ ង បាន វាយលុក តំបន់ ភាគ ខាងជើង ដោយ ភ្លៀង ធ្លាក់ ខ្លាំង បង្ក ជា ទឹកជំនន់ និង ការ បាក់ ដី រួម ទាំង នៅ ទីក្រុង ហាណូយ ផង ដែរ ។
គិត ត្រឹម ព្រឹក ថ្ងៃ ព្រហស្បតិ៍ នេះ នៅ ក្នុង ប្រទេស វៀតណាម ចំនួន អ្នក ស្លា . ប់ ដោយសារ ព្យុះ ទី ហ្វុ ង បាន កើនឡើង ដល់ ១៩៧ នាក់ ហើយ មនុស្ស ១២៨ នាក់ ទៀត នៅ តែ បាត់ ខ្លួន ៕
ប្រភព៖ សារព័ត៌មាន VnExpress