ឃា....ត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីកា..ន់កា...ប់ ឬដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត
សន្តិសុខសង្គម
124

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០១:០០នាទីរំលងអាធ្រាត្រ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះអនុវត្តត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ស្ថិតនៅចំណុចមុខសាលាបឋមសិក្សាទួលគោក សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បានប្រទះឃើញជនសង្ស័យ ចំនួន០២នាក់ ជិះម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1X-7004 ជិះឆ្លងកាត់គោលដៅត្រួតពិនិត្យ កម្លាំងសមត្ថកិច្ចក៏បានឃាត់ត្រួតពិនិត្យ និងឆែកឆេររកឃើញកាំបិតបុ័ងតោ ចំនួន០២ដើមសៀតនៅចង្កេះខោរបស់ជនសង្ស័យខាងលើម្នាក់១ដើម ទើបសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ជាក់ស្ដែង និងចាប់យកវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក។

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖

១-ឈ្មោះ ប្លែត យ៉ុង ភេទប្រុស ជនជាតិខ្មែរ មុខរបរ ជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវបេតុង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

២-ឈ្មោះ ផាន់ សុខើ ភេទប្រុស ជនជាតិខ្មែរ មុខរបរ ជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវបេតុង ភូមិទួលគោក សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

វត្ថុតាងចាប់យកមាន៖ ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1X-7004 និងកាំបិតបុ័ងតោ ចំនួន០២។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕


Telegram