ឱសថគ្មានអាជ្ញាប័ណ្ណ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ចំនួន១៣មុខ ស្មើនឹង ២៩៤កេស
សន្តិសុខសង្គម
118

ឱសថគ្មានអាជ្ញាប័ណ្ណ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ចំនួន១៣មុខ ស្មើនឹង ២៩៤កេស និង ផលិតផលម្សៅរុក្ខជាតិ សូន្យម្សៅរុក្ខជាតិ ម៉ាក វ៉ាយ អេស ខេ អិល (Y.S.K.L) ដោយគ្មានការអនុញ្ញាត «រំលោភកម្មសិទ្ធិបញ្ញា » ចំនួន១០០ (មួយរយ) កំប៉ុងត្រូវបានសមត្ថកិច្ចយកទៅបំផ្លាញចោលនៅទីលានចាក់សម្រាម

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយពីមន្រ្តីសាខា កបប រាជធានីភ្នំពេញ យកឱសថគ្មានអាជ្ញាប័ណ្ណ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ចំនួន១៣មុខ ស្មើនឹង ២៩៤កេស និង ផលិតផលម្សៅរុក្ខជាតិ សូន្យម្សៅរុក្ខជាតិ ម៉ាក វ៉ាយ អេស ខេ អិល (Y.S.K.L) ដោយគ្មានការអនុញ្ញាត «រំលោភកម្មសិទ្ធិបញ្ញា » ចំនួន១០០ (មួយរយ) កំប៉ុងទៅបំផ្លាញចោលនៅទីលានចាក់សម្រាម ឋិតក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ។

យោងតាមផេកផ្លូវការរបស់ស្នងការនគរបាលរាជធានីភ្នំពេញដែលបានបង្ហោះមុននេះបន្តិចថាដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរងទទួល ដឹកនាំការងារការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចាត់ឱ្យលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយពីមន្រ្តីសាខា កបប រាជធានីភ្នំពេញ យកឱសថគ្មានអាជ្ញាប័ណ្ណ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ចំនួន១៣មុខ ស្មើនឹង ២៩៤កេស និង ផលិតផលម្សៅរុក្ខជាតិ សូន្យម្សៅរុក្ខជាតិ ម៉ាក វ៉ាយ អេស ខេ អិល (Y.S.K.L) ដោយគ្មានការអនុញ្ញាត «រំលោភកម្មសិទ្ធិបញ្ញា » ចំនួន១០០ (មួយរយ) កំប៉ុង យកទៅបំផ្លាញចោលនៅទីលានចាក់សម្រាម ឋិតក្នុងខណ្ឌដង្កោ ដែលកម្លាំងជំនាញសហការជាមួយសមត្ថកិច្ចចំរុះធ្វើការបង្ក្រាបកន្លងមក៕


Telegram