សមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងករណីជួញដូររក្សាទុក និងប្រេីប្រាស់នូវសារញៀនដោយខុសច្បាប់
សន្តិសុខសង្គម
77

មណ្ឌលគិរី ៖ ក្រោមការចង្អុលបង្ហាញ និងមានបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីពី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ។ កាលនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នាវេលាម៉ោង២០និង៥៣នាទី កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យនិកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យនៅត្រង់ចំណុចលើផ្លូវក្បែរីស៊តហៀលថប ស្ថិតនៅក្នុងភូមិ អូរស្ពានសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ។ -កម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់មកធ្វើការសួរនាំនិងធ្វើកាស្រាវជ្រាវរកមុខសញ្ញាហើយក៍ឈានទៅកំណត់មុខសញ្ញាបានក្នុងករណីជួញដូរបានរួចហើយក៏ឈានទៅបង្ក្រាបចាប់ខ្លួនមុខសញ្ញាជួញដូរស្ថិតនៅភូមិពូឆប ឃុំដាក់ដាំស្រុកអូររាំងខេត្តមណ្ឌលគិរី។ កម្លាំងសមត្ថកិច្ចយើងបានធ្វើកាដេញចាប់ប្រផាប់ប្រភីងទាំងយប់ងងឹតពេកជនសង្ស័យមានឈ្មោះប៊ុន ឆេងហ៊ួរ ហៅ ហ៊ួរ ភេទប្រុសអាយុ២៨ឆ្នាំ (រត់គេចខ្លួនចូលព្រៃបាត់) ។ លុះព្រឹកឡើងឈានចូលថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២៤កម្លាំងសមត្ថកិច្ចយើងបានធ្វើកាសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំងនិងប៉ុស្ដិ៍នគរបាលរដ្ឋបាលដាក់ដាំបានបន្តចុះឆែកឆេរកន្លែងស្នាក់នៅរបស់ ឈ្មោះ ប៊ុន ឆេងហ៊ួរ ស្ថិតនៅភូមិពូឆប ឃុំដាក់ដាំស្រុកអូររាំងខេត្តមណ្ឌលគិរីដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំដាក់ដាំ និងលោកមេភូមិពូឆប។ ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានធ្វើកាឃាត់ខ្លួនបាន ជនសង្ស័យបានចំនួន០២នាក់ភេទប្រុសមានឈ្មោះដូចខាងក្រោម ៖ទី១ /ឈ្មោះ ងួន ម៉េងហ៊ាង ហៅហ៊ាង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិពូឆបឃុំដាក់ដាំស្រុកអូររាំងខេត្តមណ្ឌលគិរី។ បានធ្វេីតេស្តរកសាធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន(+)។ទី២ /ឈ្មោះ ប៊ុន ហ៊ុច ហៅភឿក ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរមុខរបរកម្មករមានទីលំនៅភូមិពូឆបឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានធ្វេីតេស្តរកសាធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន(+)។

សម្ភារៈនិងវត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យកបានរួមមានដូចខាងក្រោម៖

១.ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ០៣កញ្ចប់ ( ០១កញ្ចប់តូច,០២កញ្ចប់ធំល្មម ) ។ ២.ទូរស័ព្ទដៃ ចំនួន ០១គ្រឿង ម៉ាក Tecno SPARK ពណ៌ខ្មៅ ៣.ម៉ូតូ ០១គ្រឿង ម៉ាក HONDA WINNER ពណ៌ខ្មៅលាយទឹកក្រូច ។ ៤.អាវុធកែច្នៃដាក់ហ្គាស់ បាញ់គ្រាប់ ឃ្លីដែក ចំនួន ០១ដើម។ ៥.គ្រាប់ឃ្លីដែក ១ប្រអប់ ចំនួន ៣៩គ្រាប់ ។ ៦.ឧបករណ៍កែច្នៃសម្រាប់ជក់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កំពុងកសាងសំណុំរឿងទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕


Telegram