លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១៥ ខែកញ្ញា រកឃើញយានយន្តល្មើសចំនួន ២៦៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស
សន្តិសុខសង្គម
70

រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៥៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៧៣គ្រឿង, រថយន្តធំ ៤គ្រឿង, រថយន្តតូច ១២៥គ្រឿង និងម៉ូតូ ២៤៤គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៦៧គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ៨៤គ្រឿង និងម៉ូតូ ១៨២គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ១៥ថ្ងៃ ពីថ្ងៃទី១-១៥ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៦,៧៧១គ្រឿង, រថយន្តធំ ១៣២គ្រឿង, រថយន្តតូច ២,៥២៤គ្រឿង, ម៉ូតូ ៤,១១៥គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤,៦៤០គ្រឿង, រថយន្តធំ ៦៤គ្រឿង, រថយន្តតូច ១,៥២២គ្រឿង និងម៉ូតូ ៣,០៥៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕


Telegram