អាជ្ញាធរខេត្តព្រះសីហនុសូមឲ្យបងប្អូនធ្វើចរាចរតាមផ្លូវល្បឿនលឿនមានការប្រុងប្រយ័ត្នពីព្រោះនៅចន្លោះគីឡូម៉ែត្រ K168 - K169 មានករណីទឹកហូរកាត់
សន្តិសុខសង្គម
90

ព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុសូមឲ្យបងប្អូនធ្វើចរាចរតាមផ្លូវល្បឿនលឿនមានការប្រុងប្រយ័ត្នពីព្រោះនៅវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅចន្លោះគីឡូម៉ែត្រ K168 - K169 ស្ថិតនៅភូមិមួយ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីទឹកហូរកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ខណៈដែលភ្លៀងកំពុងធ្លាក់យ៉ាងខ្លាំង។

យោងតាមបណ្តាញព័ត៍មានក្នុងស្រុកបានឲ្យដឹងថាកម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈប្រចាំការលើផ្លូវល្បឿនលឿន បានកំពុងអន្តរាគមន៍នៅកន្លែងកើតហេតុដោយអ្នកបើកបរអាចធ្វើដំណើរបានលើគន្លងវ៉ាជែង ដោយមិនមានការកាត់ផ្តាច់ចរាចរណ៍ឡើយ។

សូមអ្នកបើកបរដោយប្រុងប្រយ័ត្ន និងត្រូវគោរពការបញ្ជាចរាចរណ៍របស់នគរបាល និងមើលផ្ទាំងLEDដែលក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានជូនដំណឹង សារដាស់តឿន និងព័ត៌មានផ្សេងៗ៕


Telegram