ឃា...ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រទូស្តកេរខ្មាស នៅខណ្ឌពោធិ៍សែនជ័យ
សន្តិសុខសង្គម
199

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១០:០០នាទី កម្លាំងជំនាញផ្នែកនគរបាលយុត្តធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបញ្ជាឲ្យចូលខ្លួន របស់ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីប្រទូស្តកេរខ្មាស នៅចំណុចផ្ទះលេខ៨៧៨ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ប្រព្រឹត្តកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។

ជនសង្ស័យឈ្មោះ ឡា ស៊ីនុ ភេទប្រុស មុខរបរនៅផ្ទះ មានទីលំនៅ ភូមិព្រៃសំរោង ឃុំបែកចាន ស្រុក អង្គស្នួល ខេត្តកណ្តាល។

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្វូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕


Telegram