ឃាត់ខ្លួនបុរសអ្នករត់តាក់ស៊ីម្នាក់ ក្រោយរាយការណ៍ថាស្ត្រីជាសង្សាច...ងក...សម្លា...ប់ខ្លួនតែមត្ថកិច្ចសង្ស័យករណីឃា....តកម្ម
សន្តិសុខសង្គម
316

ខេត្តបាត់ដំបង ៖  អ្នក រត់ តាក់ស៊ី ម្នាក់ បើ ទោះជា បដិសេធ មិន ព្រម ទ ទួល ស្គាល់ ថា ខ្លួន បាន សម្លាប់ គូ ស្នេ ហ៍ក្ដី ប៉ុន្តែបុរសខាងលើត្រូវបានលោកស្នងការ នគរបាលខេត្តបាត់ដំបង និង លោក ព្រះរាជអាជ្ញា សម្រេច បញ្ជា ឲ្យ សមត្ថកិច្ច ធ្វើការ ឃាត់ខ្លួន ដើម្បីសួរនាំសិន ដោយ យោង លើ វត្ថុ តាង ខ្លះ ៗ និង ស្លាកស្នាម នានា នៅ លើ ដងខ្លួន ជន រង គ្រោះ ផ្ទុយ ពី ការ ផ្ដល់ ចម្លើយ របស់ ជនសង្ស័យ រូប នេះ ។ 

យោង តាម របាយ ការណ៍ សមត្ថកិច្ច  ការ ស្លាប់ របស់ ស្ត្រី ម្នាក់ ដែល គេ សង្ស័យ ជា អំពើ « ឃាតកម្ម » នេះ បាន កើតឡើង កាលពី វេលា ម៉ោង ៣ និង ៣០ នាទី ទៀប ភ្លឺ ថ្ងៃ ទី ២២ កញ្ញា នៅ ភូមិ កំពង់ ពិល ឃុំ វត្ត តា មិ ម ស្រុក សង្កែ ខេត្តបាត់ដំបង ។  

បុរសដែលសង្ស័យ ឈ្មោះ តឿ រ៉ុ ង ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខ របរជាអ្នក រត់ តាក់ស៊ី រស់នៅ កន្លែង កើតហេតុ ហើយ ត្រូវ បាន កម្លាំង អធិការ ស្រុក សង្កែ ឃាត់ខ្លួន ។

ដោយឡែក ស្ត្រី រង គ្រោះ ឈ្មោះ ម៉ៅ ស៊ី ណាត អាយុ ៣៣ ឆ្នាំ រស់នៅ ភូមិ វត្ត គរ សង្កាត់ វត្ត គរ ក្រុង បាត់ដំបង ។ បើ តាម សមត្ថកិច្ច ថា ជនសង្ស័យ និង ស្ត្រី រង គ្រោះ គឺជា គូ ស្នេ ហ៍ ស្និទ្ធិ ស្នាល ជាមួយ គ្នា យ៉ាង ស៊ីជម្រៅ ដែល តែង ណាត់គ្នា ជា ញឹកញាប់ ទៅជួបគ្នានៅផ្ទះ ខាង ប្រុស ។  ប្រភព ដដែល បាន បញ្ជាក់ ថា នៅ យប់ កើតហេតុ អ្នក រត់ តាក់ស៊ី នោះ បាន ផឹកស៊ី ជាមួយ គ្នីគ្នា ក្នុងភូមិ ហើយ បាន ព្យាយាម ហៅ ស្រី ស្នេ ហ៍ ទៅ ផឹក ដែរហើយ នាង ក៏ បាន ទៅ រហូត យប់ នោះ ពួក គេ នៅ ដេក ជាមួយ គ្នា នៅផ្ទះ កើតហេតុ ( ផ្ទះ ខាង ប្រុស ) ។ លុះ ព្រឹក ឡើង  ជនសង្ស័យ ក៏ បាន រាយ ការ ណ៍ ប្រាប់ បងប្អូន ខាង ស្រី និង សមត្ថកិច្ច ថា « សង្សា រខ្លួន បាន ចង.ក សម្លាប់ ខ្លួន ក្នុង បន្ទប់ដេក » ។

 ក្រោយ កើតហេតុ និង ក្រោយ ពី មន្ត្រី បច្ចេកទេស ពិនិត្យ លើ សាកសព និង សួរនាំ បឋម លើ បុរស ជា គូ ស្នេ ហ៍ប៉ុន្តែចម្លើយ និង ស្លាកស្នាម លើ ជន រង គ្រោះ ខុសគ្នា ដែល គេ សង្ស័យ អាច មាន ជាប់ ពាក់ព័ន្ធ នឹង ការ ស្លាប់ របស់ស្ត្រី រង គ្រោះ

សមត្ថកិច្ចបានឲ្យដឹង ថា នៅ ក្នុង បន្ទប់ កើតហេតុ គេ ឃើញ ស្ត្រី រង គ្រោះ ស្ថិត ក្នុង រង្វង់ ចំណង កន្សែងពោះគោ ព ណ៌ ក្រហម  ភ្ជាប់ នឹង ស សរ ជញ្ជាំង ដែល មាន កម្ពស់ ប្រហែល ០១ ម៉ែត្រ ពី ការ៉ូ ក្បែរ គ្រែ ដេក ។   ប៉ុន្តែ គេ ពិនិត្យ ឃើញ មាន ស្លាកស្នាម ដែល គួរ ឲ្យ ចាប់ អារ ម្ម ណ៍ និង សង្ស័យ ថា អាច ជាប់ ពាក់ព័ន្ធ នឹង អំពើ « ឃាតកម្ម » គឺ គេ ពិនិត្យ ឃើញ មាន ស្នាម រឹត .កដោយ ខ្សែ ។  ត្រង់ ចំណុច នេះ មន្ត្រី ជំនាញ ហាក់ ដាក់ ការ សង្ស័យ ថាជនរងគ្រោះអាច ត្រូវប្រើ ខ្សែរឹត .ក សម្លាប់ ជា មុន ទើប ប្រើ ល្បិច យក សាកសព ទៅ ចង ភ្ជាប់ ស សរ ផ្ទះ ដោយ ប្រើប្រាស់កន្សែងពោះគោ ។

សមត្ថកិច្ច ថារវាង ស្ត្រី រង គ្រោះ ជាមួយ អ្នក រត់ តាក់ស៊ី នេះ ត្រូវ គេ មានសព័ម្ធភាពជាគូស្នេហ៍មាន ទំនាក់ទំនង គ្នា យ៉ាង ស៊ីជម្រៅ មាន រយៈពេល យូរដែរហើយ ។

ជុំវិញករណីខាងលើលោកមេប៉ុស្តិ៍ស្រុកសង្កែបានប្រាប់អង្គភាពសារព័ត៌មានTVFBនៅរសៀលថ្ងៃទី២៣នេះថាក្រោយពីទទួលបានសេចក្តីរាយការណ៍ថាមានស្រ្តីម្នាក់ចង ក សម្លាប់ខ្លួន ពេលនោះសមត្ថកិច្វបានចុះទៅដល់កន្លែងតើតហេតុបានធ្វើកោសលវិច័យឃើញថាខុសពីសេចក្តីរាយការណ៍របស់បុរសជាសង្សា ទើបលោកស្នងការខេត្ត និងព្រះរាជអាជ្ញាបញ្ជាឲ្យឃាត់ខ្លួនបុរសអ្នករត់តាក់ស៊ីជាសង្សាជនរងគ្រោះ ដើម្បីសួរនាំបន្ត ៕ដោយ៖លីណា



Telegram