គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាមក្រើនរំលឹកដល់ពលដ្ឋបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន និងអប់រំកូនចៅកុំឱ្យលេងទឹកខណៈទឹកទន្លេឡើងដល់កម្រិតជាង ១៤,០០ម៉ែត្រ
សន្តិសុខសង្គម
120

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ ព្រមទាំងផ្លូវទឹកនានាក្នុងខេត្តកំពង់ចាម សូម បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចំពោះស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងយក ចិត្តទុកដាក់ខ្ពស់ក្នុងការ ការពារសុវត្ថិភាព និងអប់រំកូនចៅកុំឱ្យលេងទឹក។ នេះបើ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីការត្រៀមបង្ការគ្រោះថ្នាក់ផ្សេងៗក្នុងរដូវទឹកជំនន់ទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាមនាពេលកន្លងទៅថ្មីៗនេះ។

ទន្ទឹមនេះដែរបើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃ ទី២៨ ខែកញ្ញាឆ្នាំ ២០២៤នេះទឹកទន្លេបានឡើង មកវិញបន្តិចនៅកម្ពស់១៤.២៨ម៉ែត្រ ធៀប ថ្ងៃម្សិលមិញទឹកឡើង ០,០២ម៉ែត្រ ។ដោយឡែក កម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ ២០២៣ ទឹកទន្លេមានកម្ពស់១១,៩៣ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់ ១៥,២០ ម៉ែត្រ។

ដោយឡែកស្ថានភាពទឹកទន្លេមេគង្គឡើងដល់កម្ពស់ជិតចំណុចប្រកាសប្រុងប្រយ័ត្ននេះធ្វើឲ្យព្រែក ចំនួន៣៧ក្នុងចំណោម៤១ព្រែកទទួលបាននូវរបបទឹកទន្លេមេគង្គក្នុងនោះរួមមាន

១-ស្រុកស្ទឹងត្រង់:៥/៥ព្រែក

២-ស្រុកកំពង់សៀម៩/១១ព្រែក

៣-ស្រុកកងមាស:១១/១៣ព្រែក

៤-ស្រុកកោះសូទិន:៥/៥ព្រែក

៥-ស្រុកស្រីសន្ធរ:៧/៧ព្រែក

ជាមួយគ្នានេះដែរលោក អ៊ុម វិបុល បានបញ្ជាក់ទៀតថាសម្រាប់ស្ថាន ភាពអាកាស ធាតុមានភ្លៀងផ្គររន្ទះកម្រិតតិច ក្នុងបរិមាណជាមធ្យមពី២០%ទៅ៣០% និងមាន ខ្យល់ខ្លាំងមកទិសទក្សិណល្បឿនពី ១ទៅ៤ម៉ែត្រក្នុង១វិនាទី។

ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។


Telegram