សូមជួយស៊ែរបន្ត៖បងប្អូនដែលបានជ្រុះប្រាក់នៅខាងមុខបរិ វេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនថា នារសៀលថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៤ នេះមាន អ្នកជិះម៉ូតូដូចរូបភាពខាងលេី បានជ្រុះប្រាក់នៅខាងមុខបរិ វេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងភូមិរំចេក៤សង្កាត់រតនៈក្រុងបាត់ដំបង ដែលអ្នកជិះម៉ូតូជាម្ចាស់ប្រាក់មិនបានដឹងនោះទេ។
ភ្លាមៗត្រូវបានមន្រ្តីនគរបាលដែលនៅទីនោះបានឃេីញ ហេីយចេញទៅរេីសយកមករក្សាទុក ហេីយពេលបន្ទាប់បានពិនិត្យមេីល ក្នុងកាម៉េរាសុវត្ថិភាព ឃេីញរូបភាពអ្នកជិះម៉ូតូដែលជ្រុះប្រាក់ នោះ ហេតុ នេះ បេីម្ចាស់ប្រាក់ដែលមានភិនភាគដូចក្នុងរូបភាពនេះ បានដឹងសូមអញ្ជេីញមកទទួលយកប្រាក់ដែលជ្រុះ នោះវិញ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ ដំ បង (ការិយាល័យអន្តរាគមន៍និងតម្រួត បទបញ្ជា) សូមអរគុណ៕