លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២៧ ខែកញ្ញា រកឃើញយានយន្តល្មើសចំនួន ១៤៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស
សន្តិសុខសង្គម
97

រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៦០ គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៤១ គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ៩០ គ្រឿង និងម៉ូតូ ១៤៩គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ១៤៤ គ្រឿង, រថយន្តធំ ២ គ្រឿង, រថយន្តតូច ៤៥ គ្រឿង និងម៉ូតូ ៩៧ គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ២៧ ថ្ងៃ ពីថ្ងៃទី១-២៧ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១០,៦៨៨ គ្រឿង, រថយន្តធំ ១៨៦ គ្រឿង, រថយន្តតូច ៤,១១១ គ្រឿង, ម៉ូតូ ៦,៣៩១គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧,៥២០ គ្រឿង, រថយន្តធំ ១០៦ គ្រឿង, រថយន្តតូច ២,៦១០ គ្រឿង និងម៉ូតូ ៤,៨០៤ គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕


Telegram