ក្រុម​ក្មេ../..ង​ទំនើង​ចេញពីវត្ដ​ បេីកឆា..កប្រ..យុទ្ធគ្នា​នៅតា​មផ្លូវ​សាធារណៈ​ត្រូវ​បានសមត្ថកិច្ចនគរបាល​ស្រុកប​សេដ្ឋ​ស្រាវជ្រាវ​ឃា./.ត់​ខ្លួនបាន៤នាក់​ភ្លាមៗ​ ​..,
សន្តិសុខសង្គម
187

កំពង់ស្ពឺ​៖​ ក្រុមក្មេងទំនើងបង្កហិង្សា​បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នក​ដទៃ​ ដោយប្រើដាវ និងដែកបំពង់ទីប នៅចំណុច​លើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិធ្លក ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានអ្នកនិយម​លេងបណ្ដាញសង្គម​ តិតុ​ ថតរូបបង្ហោះជាសាធារណៈ​។

តាមការឲ្យដឹងពីលោកវរសេនីយ៍​ឯក​ ចន​ សុភីត​ អធិ​ការ​នគរ​បាលស្រុកបសេដ្ឋ​ ថា​ក្រុមក្មេងទំនើង​ ០១ក្រុ​ម មានបក្ខពួកជាច្រេីននាក់បានធ្វេីសកម្មភាព​វាយបំផ្លា​ញទ្រព្យសម្បត្ដិម៉ូតូ​ ជនរងគ្រោះ​ដែលធ្វើ​ដំណើរ​ចេញមកពីវត្ដ​ ជាក់​ស្ដែងក្រោ​យបេីកឆាក​ប្រយុទ្ធ​ប្រ​មា​ណ​ ៤៥​នាទី​ ​ត្រូវបានកំលាំងនគរបា​ល​ធ្វេីការស្រា​វជ្រាវឃាត់ខ្លួនបាន​ចំនួន​ ០៤​នាក់​ ៖​ (១)ឈ្មោះ ឆន សុ​ខ​លាភ ភេទប្រុស អាយុ២០ឆ្នាំ (២)​ឈ្មោះ លីម សម្បត្តិ ភេទប្រុស អា​យុ១៧​ឆ្នាំ ទីលំនៅភូមិក្រាំងស្យា ឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច (៣)ឈ្មោះ​ វ៉ាត ផ​ល្លា ភេទប្រុ​ស អាយុ១៨ឆ្នាំ (៤)​ឈ្មោះ ខួន សារ៉ាក់ ភេទប្រុ​ស អា​យុ​១៨ឆ្នាំ ទីលំនៅភូមិក្រាំងប្រស្រុក ស្រុកភ្នំស្រួច រីឯ​បក្ខពួក​ផ្សេង​ទៀត​គេចខ្លួន​ ។

ក្រុម​ក្មេង​ទំនើង​បានធ្វេីសកម្មភាព​កាប់​ម៉ូតូ​វាយបំបែក​បណ្តាលឲ្យខូចខាតក្បាំងម៉ូតូផ្នែកខាងមុខ​ កុងទ័រ​ម៉ូតូ​ចង្កៀង​មុខ កាប់ដាច់កន្ទុយ​ម៉ូតូ​ផ្នែក​ខាងក្រោយជាប់ស្លាកលេខ​ ព្រមទាំងបំបែកស្តុប​ក្រោយ ។ ល។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​បានបញ្ជូនមុខសញ្ញាទាំង​៤​នា​ក់​ ទៅ​កាន់ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ចាត់ការ​តាមនីតិវិធីច្បាប់​៕


Telegram