ឃា./..ត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆ./ក់កាបូបតាមទីសាធារណៈ
សន្តិសុខសង្គម
115

នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់កាបូបតាមទីសាធារណៈ ប្រព្រឹត្តល្មើសនៅភូមិត្រពាំងធ្មង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖

១.ឈ្មោះ សុង វិរះ ភេទប្រុស មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

២. ឈ្មោះ នួន ដេវីត ភេទប្រុស មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

សម្ភារចាប់យក៖ ម៉ូតូម៉ាកឌ្រីសង់០២៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1KF 6281 ជារបស់ជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាំងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕


Telegram