ប្រទះឃើញស.//..ពបុរសវ័យចំណាស់ម្នាក់អ...ណ្ដែ/..តតាមទឹកទន្លេ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះពិនិត្យ
សន្តិសុខសង្គម
182

រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យជាជនអនាថា បានចុះងូតទឹក ទំនងរអិលដួលបោកក្បាលចូលទឹកទន្លេ បណ្តាលអោយស្លាប់ភ្លាមៗ ផ្អើលសមត្ថកិច្ច នឹងពលរដ្ឋ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ០៨ នឹង ១០នាទីព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៤ នៅចំណុចក្បែរច្រាំងទន្លេ ជិតផ្សាររាត្រី តាមបណ្តោយផ្លូវ ព្រះសុីសុវត្ថិ ក្នុងសង្កាត់ផ្សារកណ្តាលទី០១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ដាំ ណាគ្រី អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នករើសអេតចាយ មានទីលំនៅមិនពិតប្រាកដ ។

បើយោងតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៥ទាបភ្លឺថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ គេបានឃើញបុរសខាងលើ ដើរចុះតាមកាំជណ្តើរចុះទៅមាត់ច្រាំង ទំនងជាចង់ងូតទឹក ។ ខណៈនោះដោយសារតែឃើញថា បុរសរងគ្រោះខាងលើចុះងូតទឹក ទើបគាត់មិនបានចាប់អារម្មណ៍ ។ ប៉ុន្តែក៍ស្រាប់តែរយៈពេល ៣០នាទីក្រោយ គាត់បានដើរទៅមើល តែមិនបានឃើញបុរសរងគ្រោះ នោះឡើយ ។

ប្រភពដដែលបានបន្តថា លុះមកដល់វេលាម៉ោង ០៨ព្រឹកថ្ងៃខែឆ្នាំដដែលនេះ ក៏ស្រាប់តែមានការផ្អើលឆោរឡោរថាមាន សពអណ្តែតទឹកទើបគាត់ដើរមកមើល ឃើញបុរសរងគ្រោះជាជនអនាថា ដែលចុះងូតទឹកហើយបាត់ខ្លួន ។ ភ្លាមៗ ពលរដ្ឋដែលឃើញប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនគរបាលជំនាញផ្នែកកោសល្យវិច័យ បានចុះមកធ្វើការស្រង់សាកសពឡើងលើគោក ដើម្បីធ្វើកោសល្យវិច័យទៅលើសាកសព និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕


Telegram