លោកដួង តារាតុលាការចោទប្រកាន់ហើយនៅរសៀលនេះ បន្ទាប់ពីសមត្ថកិច្ច នគរបាល ការិយាល័យសន្តិសុខ នៃស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ បាន អនុវត្តន៍ ដីកា បញ្ជា ឲ្យនាំខ្លួន
លោក ដួង តារា ត្រូវបានតុលាការចោទប្រកាន់ហើយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ ។
ក្រោយសមត្ថកិច្ច នគរបាល ការិយាល័យសន្តិសុខ បាន អនុវត្តន៍ ដីកា បញ្ជា ឲ្យនាំខ្លួន លោក ដួង ដារ៉ា ទៅកាន់ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ដើម្បី ធ្វើ ការ សាកសួរ ពាក់ព័ន្ធ នឹង បណ្ដឹង របស់ ប្រជាពលរដ្ឋ រហូតបន្តនីតិវិធីតំណាងអយ្យការបានបើកការស៊ើបសួរលើជនសង្ស័យ ឈ្មោះ ដួង តារា ត្រូវបានតុលាការចោទប្រកាន់ពីបទឆបោក តាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។
សូមរម្លឹកកាលពីរសៀល ថ្ងៃ ទី ១០ ខែ តុលា ឆ្នាំ ២០២៤ សមត្ថកិច្ច នគរបាល ការិយាល័យសន្តិសុខ បាន អនុវត្តន៍ ដីកា បញ្ជា ឲ្យនាំខ្លួន លោក ដួង ដារ៉ា ទៅកាន់ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ដើម្បី ធ្វើ ការ សាកសួរ ពាក់ព័ន្ធ នឹង បណ្ដឹង របស់ ប្រជាពលរដ្ឋ ៕ ដោយ៖លីណា