ទណ្ឌិតចំនួន ៤៤នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តកណ្ដាល ទៅកាន់មណ្ឌលយុវនីតិសម្បទា ដើម្បីរំដោះភាពចង្អៀតណែន
រាជធានីភ្នំពេញ៖ ដោយមានភាពចង្អៀតណែនទណ្ឌិតចំនួន ៤៤នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តកណ្ដាល ទៅកាន់មណ្ឌលយុវនីតិសម្បទាស្ថិតក្នុងភូមិបាគូរ ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។
ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយមន្រ្តីពន្ធនាគារខេត្តកណ្តាលបានធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំចំនួន៤៤នាក់ ពីពន្ធនាគារខេត្តកណ្តាល ដែលមានភាពចង្អៀតណែន ទៅឃុំបន្តនៅមណ្ឌលយុវនីតិសម្បទា ស្ថិតក្នុងភូមិបាគូរ ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលដើម្បីរំដោះភាពចង្អៀតណែន ក្រោមការចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ៣ កែវ វិចិត្រ ប្រធានការិយាល័យសន្តិសុខនៃនាយកដ្ឋានពន្ធនាគារ ប្រកបដោយសុវត្ថិភាព។
ប្រភព៖អគ្គនាយកដ្ឋានពន្ធនាគារ