រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃឯកឧត្តមនុត សវនា បានបញ្ចាក់ប្រាប់អង្គភាពសារព័ត៌មាន TVFB ថាជុំវិញករណីបង្ហោះ និងចែកចាយវីដេអូឃ្លីបពីសកម្មភាពផឹកស៊ី និងរាំក្រោយពីការស្រាវជ្រាវពិតជាមានករណីនេះកើតឡើងនៅមណ្ឌលអប់រំកែប្រែទី១ពិតប្រាកដមែន ។ ហើយអ្នកពាក់ព័ន្ធនៅក្នុងព្រឹទ្ធិការណ៍ជាក់ស្តែងមានចំនួន១៥នាក់ ប៉ុន្តែត្រូវបានដោះលែងម្នាក់ហើយ តាំងពីថ្ងៃទី២៤ ខែ៥ ហើយនៅមិនទាន់មានវិធានការទេ តែត្រៀមយកជនជាប់ចោទចេញទៅទីតាំងផ្សេងៗទៀតក្រៅពី ម១ ជាការដាក់ពិន័យ ។ ហើយចំពោះបញ្ហាថាមានការសេពគ្រឿងញៀនវាពិបាក ព្រោះរឿងនេះកន្លងផុតទៅយូហើយ បើតេសទឹកនោមក៏ពិបាកព្រោះយូហើយ ។
ជុំវិញករណីខាងលើឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជារឱ្យរុះរើទាំងអស់ប្រភេទបន្ទប់ដែលបានរៀបចំប្រភេទនឹងកន្លងមក ហើយអ្នកដែលពាក់ព័ន្ធលោកកំពុងតែពិចារណាត្រូវដាក់ពិន័យ ទាំងអ្នកទោស និងមន្ត្រី តែពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ។
សូមបញ្ចាក់ថា៖កាលពីពេលថ្មីៗនេះ មានករណីបង្ហោះ និងចែកចាយវីដេអូឃ្លីបពីសកម្មភាពផឹកស៊ី និងរាំលេង របស់ជនជាប់ឃុំជាជនជាតិចិន និងខ្មែរមួយចំនួនដោយអះអាងថាកើតឡើងនៅមណ្ឌលអប់រំកែប្រែទី១។
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងបើកការស៊ើបអង្កេត ក្រោយឃើញករណីសកម្មភាពផឹកស៊ី និងរាំលេង របស់ជនជាប់ឃុំ ដែលជាជនជាតិចិន និងខ្មែរមួយចំនួន ដោយមានគេអះអាងថា កើតឡើងនៅមណ្ឌលអប់រំកែប្រែទី១ ៕ដោយ៖ លីណា