រកឃើញស./.ពកុមារីដែលបា./.ត់ខ្លួននៅតំបន់ទំនាបព្រៃលិចទឹកចម្ងាយពីផ្ទះ៥០០ម ក្រោយសមត្ថកិច្ចពិនិត្យក្មេ../ងរងគ្រោះត្រូវបានគេសម្លា./ប់
សន្តិសុខសង្គម
306

ខេត្តកណ្តាល៖ កាលពីថ្ងៃទី១៣ ខែតុលា នៅវេលាម៉ោង៥ល្ងាច កុមារីម្នាក់មានអាយុ៨ឆ្នាំ បានបាត់ខ្លួនពីផ្ទះ ស្ថិតនៅក្នុងស្រុកពញ្ញាឮ ខេត្តកណ្តាល។ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងអធិការដ្ឋាន រួមជាមួយអ្នករស់នៅក្នុងភូមិបានជួយគ្នាស្វែងរកកុមារីនោះ តែរកមិនឃើញ ។

នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែតុលា សាកសពកុមារីបាត់ខ្លួននេះត្រូវបានគេរកឃើញនៅក្នុងទឹកនៃតំបន់ទំនាបព្រៃលិចទឹកចម្ងាយពីផ្ទះប្រមាណ៥០០ម ដោយមានស្ថានភាពអណ្តែតផ្កាប់មុខ។ អង្គភាពការពារកុមារ (CPU) បានទទួលដំណឹងអំពីការរកឃើញនេះ និងបានបញ្ជូនក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) រួមជាមួយមន្ត្រីជំនាញពីនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីផ្តល់ជាជំនួយដល់ការិយាល័យព្រហ្មទណ្ឌ និងការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ ការពិនិត្យកន្លែងកើតហេតុ និងសាកសពត្រូវបានធ្វើឡើង។ ជាលទ្ធផលនៃការពិនិត្យ មន្ត្រីជំនាញបានរកឃើញស្លាកស្នាមដែលបញ្ជាក់ថាកុមារីរងគ្រោះត្រូវបានគេសម្លាប់។ ក្រុមការងារចម្រុះ "FOXTROT24" ត្រូវបានបង្កើតឡើងក្នុងកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងអង្គភាពការពារកុមារ (CPU) ដើម្បីដំណើរការស៊ើបអង្កេតទៅលើករណីនេះ។

នេះបើយោងតាមការចេញផ្សាយរបស់អង្គភាពការពារកុមារ (CPU) ៕


Telegram