ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានតែងតាំង លោក នុត សវនា ដែលជាអ្នកនាំពាក្យ និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ឱ្យទទួលបន្ទុកជាប្រធានមណ្ឌលអប់រំកែប្រែទី១ ឬហៅថាពន្ធនាគារព្រៃស។ នេះបើតាមប្រកាសតែងតាំងមន្ត្រីរាជការរបស់ឯកឧត្តម ស សុខា ចេញនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ។