ក្រុមហ៊ុន The Icon Group នៅក្នុងប្រទេស ថៃ ពាក់ព័ន្ធនឹងបណ្តាញឆបោកជាប្រព័ន្ធតាមរយៈការទាក់ទាញតារាល្បី ៗ របស់ ថៃឲ្យចូលរួម ដែលនៅក្នុងនោះ គឺមាន លោកសែម យុរៈណាន់ (លោក ប៉ាតាវី) ផងដែរ ។
«បណ្តាញឆបោកជាប្រព័ន្ធ» នេះ បានធ្វើឡើងនៅក្នុងទំរង់ដូចជា «ការប្រើធ្នក់ទាក់លលក» Pyramid Schemes តាមការពេញនិយមលើតួតារានីមួយ ៗ ។ អ្នកខ្លះចាញ់បោក និង រកច្រកចេញមិនបាន ក៏សំរេចចិត្តបញ្ចប់ជីវិតដោយការធ្វើអត្តឃាដ ។
បច្ចុប្បន្ននេះ ប៉ូលីស ថៃ បានឃាត់ខ្លួនមនុស្សចំនួន 18 នាក់ ដែលជាមេខ្យល់ «Boss» រួមទាំងតារាភាពយន្តចំនួន 4 នាក់ផងដែរ ។
ថ្មី ៗ នេះទៀត គេបានឃើញវត្តមានរបស់ «សែម» ឬក៏ ប៉ាតាវី ចុះមកស្រុក ខ្មែរ ផងដែរ និង មិនដឹងថា ប្រជាពលរដ្ឋ ខ្មែរ ណាខ្លះបានលង់ខ្លួននៅក្នុងការឆបោកនេះដែរឬក៏យ៉ាងណាទេ!? ។
១ មេឃ្លោងធំឈ្មោះ រ៉ាត់តៈភន់ ។
មេខ្យល់រងៈ
២ តារាឈ្មោះ សែម យុរៈណាន់ (ប្រុស) ។
៣ តារាឈ្មោះ មីន ភីសៈយ៉ា (ស្រី) ។
៤ តារាឈ្មោះ កាន់ កាន់ថៈថាវ៉ន ប្រុស ។
៥ តារាឈ្មោះ បយ ប៉ៈកន ប្រុស ។
ជាងនេះទៀត ក្រុមហ៊ុនមួយទៀតឈ្មោះ ប៊ីហីប BHip លក់អាហារបំប៉នក៏បាន និង កំពុងតែដាក់ឲ្យឋិតក្រោមការតាមដាន និង ស្រាវជ្រាវពីប៉ូលីស ថៃ ផងដែរ ៕