ក្រុមការងារសង្គ្រោះរក្សាទុកជូន
តាមការបញ្ចាក់របស់លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានបង្ហោះនៅក្នុងបណ្តាញសង្គមបានបញ្ចាក់ថា៖ជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំបានស្រកអស់វិលត្រឡប់មកសភាពធម្មតាវិញហើយគិតត្រឹមម៉ោង ១២.៤៧យប់ ឈានចូលថ្ងៃទី១៩/១០/២៤ ដោយឡែកក្រុមការងារនឹងចុះរៀបចំសម្អាតបរិស្ថាន និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលបានបាត់បង់សម្ភារះប្រើប្រាស់ស្បោងអាហារ នៅព្រឹកស្អែក ។
នាងខ្ញុំសូមជូនដំណឹងដល់បងប្អូនជាម្ចាស់ម៉ូតូបានចតនៅច្រកទ្វារអន្តរជាតិ និងម៉ូតូបានហូរតាមទឹកសូមអញ្ចើញមកទទួលយកម៉ូតូវិញដោយភ្ជាប់មកជាមួយ ឯកសារបញ្ចាក់ជាម្ចាស់កម្មសិទ្ធ ក្រុមការងាររដ្ឋបាលខេត្ត នៅរង់ចាំពិនិត្យប្រគល់ជូនវិញ ចាប់ពីព្រឹកស្អែកម៉ោង ៨ (បញ្ចាក់ ម៉ូតូក្រុមការងារសង្គ្រោះរក្សាទុកជូន មានចំនួន ៣៤គ្រឿង ) នៅបាត់ម៉ូតូ មួយចំនួន និង ម៉ូតូកង់បី ២គ្រឿង ក្រុមការងារកំពុងស្វែងរកបន្តទៀត ។
សូមពុកម៉ែបងប្អូនទទួលបានសុខសុវត្តិភាពគ្រប់ៗគ្នា ក្រុមការងារកងកំលាំងប្រចាំការនៅជាមួយបងប្អូន២៤ម៉ោង រហូតដល់សភាពការណ៍ល្អប្រសើរធម្មតាវិញ ។
-ច្រកទ្វារអន្តរជាតិព្រំបានបើកដំណើរការជាធម្មតាបន្ទាប់ពីទទួលរងទឹកជំនន់ បិទអស់រយះពេល
៥ម៉ោងនៅរសៀលថ្ងៃទី ១៨/១០/២៤នេះ ។
សូមអរគុណកងកំលាំងគណបញ្ចាការឯកភាពទាំងបី កំលាំងយុវជន កំលាំងមូលដ្ធាន ទាំងអស់បានចូលរួមយ៉ាងសកម្មដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋយើង ។
- សូមអរគុណក្រុមការងារច្រកទ្វារភាគីថៃ
បានសហការសម្របសម្រួលបើកច្រកទ្វារព្រំដែនដើម្បីជួយអោយអ្នកធ្វើដំណើរ និង រថយន្តដឹកទំនីញឆ្លងគ្មានកំណត់ពេលវេលាដើម្បីជៀសវាងការខកស្ទះចរាចរណ៍ ។
ក្រុមការងារបានជួយសង្គ្រោះប្រជាពលរដ្ឋទាន់ពេលវេលា ដោយមិនមានប្រជាពលរដ្ឋរងគ្រោះបាត់បង់អាយុជីវិតឡើយ ។