ផឹកស៊ីស្រវឹងរំលឹករឿងចាស់ ផ្ទុះហិង្សាម្នាក់ចូលពេទ្យនិងម្នាក់ចូលក ន្លែងសមត្ថកិច្ច នៅស្រុកមោងឫស្សី ៖
សន្តិសុខសង្គម
129

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី១៨ខែតុលាឆ្នាំ ២០២៤ វេលាម៉ោង ១៩ និង៣០នាទីនៅចំណុចព្រៃរនាមក្រោម ស្ថិតក្នុងក្រុមទី១៤ ភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណី ហិ-ង្សាដោយចេ-តនាមានស្ថា-នទ-ម្ងន់ទោ-ស មួយបានកើតឡើងប្រព្រឹត្តដោយជនសង្ស័យម្នាក់ឈ្មោះ ពៅ ផលគា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិតាតុក១ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង (មានមុខរបរស៊ីឈ្នួលឃ្វាលក្របី)នៅចំណុចកើតហេតុប្រដាប់ដោយកូ-ន-កាំ-បិ-តចុ-ង-ស្រួច បានធ្វើសកម្មភាពចា-ក់ទៅលើជនរងគ្រោះឈ្មោះ ខយ ចាន់ ភេទប្រុស ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោង ឫស្សី ខេត្តបាត់ ដំបង(ស្នាក់នៅក្រាំង ក្របីចំ ណុច កើតហេតុ) បណ្ដាលឱ្យរងរបួស តកំភួន ដៃ ស្ដាំ០២កន្លែង,កំភួនដៃឆ្វេង០៤កន្លែ,ក្រោមក្លៀកខាង ស្ដាំ០១កន្លែង និងក្រោមក្លៀកខាងឆ្វេង ០១កន្លែង របួសត្រូវបាននាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។

ពេលកេីតហេតុនិងទទួលបានព័ត៌មាននេះ ក្រោមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដា ញ់ អេងប៊ុនចាន់ ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ ដំបង លោកវរសេនីយ៍ឯក ស គឹម ឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងធ្វេីការឃាត់ខ្លួនជនសង័្សយខាងលេី និងដកហូតវត្ថុតាងនាំមកធ្វេីការសាកសួរនៅអធិ ការដ្ឋាននគរបាលស្រុក។

តាមរយៈការសាកសួរនេះបានដឹងថា មូលហេតុនៃករណីហិ-ង្សានេះគឺបណ្តាលមកពីទំនាស់ពាក្យសំដី នៅពេលហូបគ្រឿងស្រវឹងជុំគ្នារួចផ្តេីមរំលឹករឿងចាស់កាលនៅឃ្វាលក្របី ក៏ផ្តើមបង្កេីតទៅជារឿងថ្មីតែម្តងទៅ។

ពេលនេះធិការដ្ឋាននគរបាលស្រុកមោងឫស្សីបានកសាងសំណុំរឿង បញ្ជូនមកអនុវត្តតាមនីតិវិធី ច្បាប់ហេីយ៕


Telegram