នគរបាលស្រុកឯកភ្នំសហការចុះបង្រ្កាបបទល្មេីសនេសាទខុសច្បាប់កាលពីថ្ងៃទី២១ខែតុលា២០២៤ស្របតាមយោបល់របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឡុង យោធាវីរៈអធិការនគរបាលស្រុកឯកភ្នំបានដឹកនាំកម្លាំងក្នុងអង្គភាពរួមជាមួយប្រជាការពារ សហការជាមួយកម្លាំងជំនាញរដ្ឋបាលជលផលព្រែកតាច្រែង សហគមន៍នេសាទ សរុបចំនួន១៤នាក់ កាណូត០៣គ្រឿង បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់(ដាក់បរ)ក្នុងភូមិសាស្រ្ត ឃុំព្រែកនរិន្ទនិងឃុំពាមឯក។
ជាលទ្ធផលបានកាប់និងដុតបំផ្លាញចោលនៅនឹងកន្លែង។
១.ចំណុចខាងជើងបឹងធំ (ក្របីស្អុយ) ភូមិរាជដូនកែវ ឃុំព្រែកនរិន្ទ។
-របាំងសាច់មង ៧៥០ ម៉ែត្រ
-បង្គោលចំនួន ១៥០ ដើម
-ឡុកចាប់ត្រីចំនួន ០២ គ្រឿង
-លែងកូនត្រីចម្រុះចំនួន ៥ គីឡូក្រាម។
២.ចំណុចអូរសាឃរ ភូមិគង់ទុំ ឃុំពាមឯក
-របាំងសាច់មង ៨០០ ម៉ែត្រ
-បង្គោលចំនួន ១៦០ ដើម
-ឡុកចាប់ត្រីចំនួន ០៣ គ្រឿង
-លែងកូនត្រីចម្រុះចំនួន ៥ គីឡូក្រាម៕